• 2020-05-08 11:42:06
  • ព័ត៌មាន

Huawei ស៊េរីថ្មី កាមេរ៉ា AI 3គ្រាប់ សាកម្តងលេងបាន3ថ្ងៃ តម្លៃត្រឹមតែ$139 ខណៈ nova 7i តម្លៃ $279

  • 2020-05-08 11:42:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Huawei ស៊េរីថ្មី កាមេរ៉ា AI 3គ្រាប់ សាកម្តងលេងបាន 3ថ្ងៃ តម្លៃត្រឹមតែ $139 ខណៈ Huawei nova 7i តម្លៃ $279។

នៅក្នុងឆ្នាំ ២០២០ នេះ ក្រុមហ៊ុនហួវៃ​ហាក់​វៃ​ស្រូត​ខ្លាំង​ក្នុងការបញ្ចេញស្មាតហ្វូនស៊េរីៗជាបន្តបន្ទាប់ ដែលសុទ្ធសឹងតែបំពាក់នូវមុខងារបច្ចេកវិទ្យាសម្បូរបែបដូចជា Huawei nova 7i ជាដើម។ ពេលនេះ ក្រុមហ៊ុនហួវៃ ទទួល​កក់​ទុកមុននូវស្មាតហ្វូនស៊េរីថ្មី បំពាក់នូវកាមេរ៉ាAI 3 គ្រាប់ និងថាមពលថ្មធំមហិមាទំហំ 5000mAh សាកម្តងលេងបានបីថ្ងៃ គឺ Huawei Y6p តម្លៃត្រឹមតែ $139។

លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយផលិតផលឧបករណ៍ឆ្លាតវៃ ប្រចាំប្រទេសកម្ពុជា​បានឲ្យដឹងថា ៖ “Huawei nova 7i ខ្លាំងសាកថ្មលឿន សាកម្តងលេងជាប់បានលើសពី3ម៉ោង ចំណែកឯស្មាតហ្វូនស៊េរីថ្មី Huawei Y6p រឹតតែពិសេស សាកម្តងលេងបានបីថ្ងៃ! សម្រាប់ការកក់ទុកមុន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៧ ឧសភា ២០២០ Huawei Y6p មានតម្លៃត្រឹមតែ $139 មានឱកាសឈ្នះរថយន្ត Audi មួយគ្រឿងភ្លាមៗ ហើយនិងទទួលកាដូបន្ថែម កាបូបស្ពាយហួវៃចំនួន១ និង ស៊ីម Smart Copper តម្លៃ $29 ភ្ជាប់ជាមួយនឹងកញ្ចប់អ៊ីធឺណែតធំ​ហ្មង៎​១២ សប្តាហ៍ (ទទួលស៊ីមកាតនិងកញ្ចប់អ៊ីធឺណែតធំហ្មង៎ចាប់ពីថ្ងៃទី ១៥ ឧសភា ដល់ ១៥ មិថុនា ២០២០)”។

ស្មាតហ្វូនស៊េរីថ្មី ត្រកូល Y ស៊េរីលើកនេះ Huawei Y6p ត្រូវបានក្រុមហ៊ុនខិតខំផ្ចិតផ្ចង់ជាមួយនឹងរូបរាងល្អឯក មើលទៅទាក់ទាញនឹងមានភាពស៊ីវិល័យជាមួយនឹងបីពណ៌ស្អាតប្លែក គឺ ពណ៌ស្វាយស្រកានាគ ពណ៌ស្លាបកំភេម និងពណ៌ខ្មៅរលោង ជាមួយនឹងការមេរ៉ា AI 3គ្រាប់​តម្រៀប​គ្នាជាជួរបញ្ឈរអាចថតរូបប្លង់ទូលាយបានច្បាស់ស្អាត ថតរូបមនុស្សឃើញជើងស្រឡូនៗ ខ្ពស់ស្អាត ថតទេសភាពកាន់តែទូលាយពេញភ្នែកតែម្តង ចំណែកឯកាមេរ៉ាមុខAIជំនាន់ថ្មីចំកណ្តាលខាងលើអេក្រង់ ថតរូបស៊ែលហ្វីច្បាស់ស្អាតមិនសក្បោះ និងថតរូបប្លង់ព្រាលផ្ទៃខាងក្រោយបានស្អាតដាច់ល្អ ជាពិសេស Huawei Y6p បំពាក់នូវថាមពលថ្មធំមហិមាទំហំ 5000mAh អាចមើលវីដេអូ ៣២ម៉ោង 4G VoLTE Call 36 ម៉ោង ប្រើ4G ឆែកអ៊ីនធឺណេតបាន 40ម៉ោង ជាពិសេសសាកម្តងអាចលេង ហ្វេសប៊ុក IG TikTok ហ្គេមអនឡាញ មើល YouTube ម៉ាឆ្ងាញ់ដាច់យប់ក៏មិនភ័យអស់ថ្ម។

កាន់តែអាប់ដេត Huawei Y6p បំពាក់នូវមុខងារ Reverse Charging Technology អាចសាកថ្មទៅទូរសព្ទផ្សេងទៀតតាមឌុយ OTG និងអាចផ្ទេរទិន្នន័យ រូបភាពឯសារ ក្នុងពេលតែមួយ។ លើសពីនេះ Huawei Y6p បំពាក់នូវបច្ចេកវិទ្យា Huawei Super Sound ធ្វើឲ្យសម្លេង ការស្តាប់តន្ត្រី លេងហ្គេម និង ខ្សែភាពយន្ត លឺខ្លាំងពិរោះរណ្តំចិត្ត ជាពិសេសពេលស្តាប់វិទ្យុ FM ពុំចាំបាច់ត្រូវការប្រើកាស ទោះបីស្ថិតនៅក្នុងស្ថានភាពអ៊ូអរឬក៏មនុស្សច្រើនក៏ដោយ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ Huawei Y6p ភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមកមួយសេតនៅក្នុងប្រអប់ស្រាប់ ជួយបានឲ្យការដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets រឺ អេបល្បីៗ (App) មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត។

Huawei Y6p បំពាក់អេក្រង់ 6.3” មានកម្រិតបង្ហាញ 1600x720 HD+ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់ មាន រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R (12nm) EMUI 10.1 (Andriod 10)។

ចំណែកឯ HUAWEI nova 7i ត្រូវបានរចនាឡើងបែប Fashion មាន3ពណ៌គឺ ខ្មៅ ពណ៌ប៉ៃតង និងពណ៌ផ្កាឈូកលាយផ្ទៃមេឃ បំពាក់នូវ HUAWEI AppGallery សម្រាប់ងាយស្រួល Download App ល្បីៗតាមតម្រូវការ និងមានល្បឿន បច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Super Charge កម្លាំងសាកថ្មធំទំហំ40វ៉ាត់ សាកថ្ម10នាទីលេងជាប់បានលើសពី3ម៉ោង មានកាមេរ៉ាក្រោយ4គ្រាប់ភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ AI។ កាមេរ៉ាទី1 ទំហំ 48MP f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។

កាមេរ៉ាទី2 ទំហំ 8MP f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2MP f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។

Huawei nova 7i មានអេក្រង់លាតពេញទំហំ ៦,៤ អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន ១៦ លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេងហ្គេមរលូនឥតទាក់។ វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវមេមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។

អាស្រ័យហេតុនេះស្មាតហ្វូន Huawei ពីមួយជំនាន់ទៅមួយជំនាន់ការវវត្តិន៍ជាមួយនឹងបច្ចេកវិទ្យាខុសៗគ្នាទៅតាមខ្ទង់តម្លៃ ហើយសម្រាប់ឆ្នាំ ២០២០ នេះ លោកអ្នកអាចពិចារណា ស្មាតហ្វូនស៊េរីថ្មី Huawei Y6p តម្លៃ $139 មានឱកាសឈ្នះរថយន្តទំនើប Audi ឬ Huawei nova 7i តម្លៃ 279$ តាមការគួរទៅលើខ្ទង់កញ្ចប់ថវិកាផ្ទាល់ខ្លួន។ ប្រសិនបើកក់ទុកមុន Huawei Y6p លូវនេះ នឹងទទួលកាដូបន្ថែមរួមមាន កាបូបស្ពាយហួវៃចំនួន1 និង ស៊ីម Smart Copper តម្លៃ $29 ភ្ជាប់ជាមួយនឹងកញ្ចប់អ៊ីធឺណែតធំហ្មង៎12 សប្តាហ៍ (ទទួលស៊ីមកាតចាប់ពីថ្ងៃទី ១៥ ឧសភា ដល់ ១៥ មិថុនា ២០២០) ការផ្តល់ជូនពិសេសនេះមានសុពលភាពរហូតដល់ថ្ងៃទី ៧ ឧសភា ២០២០ តែប៉ុណ្ណោះ សូមប្រញាប់រួសរាន់ឡើង៕

មតិយោបល់