• 2020-05-12 02:54:52
  • ចរាចរណ៍

ការរឹតបន្ដឹងច្បាប់ចរាចរណ៍ អំពើល្មើសភាគច្រើន អ្នកបើកបរម៉ូតូ អត់ពាក់មួកសុវត្ថិភាព

  • 2020-05-12 02:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មាន​យានយន្ត​ ចំនួន​ ​១ ២២៩គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​​ ១ ២៣២ ករណី​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​យានយន្ដ​ទាំង​​ ១ ២២៩គ្រឿង​នេះ​ មាន​ម៉ូតូ​ចំនួន ​៨៩៤​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​ ៨៩៤​ករណី​ និង​រថយន្ដ​ ចំនួន ៣៣៥​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​ ៣៣៨​ករណី​ ។​

​ក្នុង​នោះ​អំពើ​ល្មើស​ភាគច្រើន​ បើកបរ​ម៉ូតូ​អត់​មួក​សុវត្ថិភាព​ ដោយឡែក​ សម្រាប់​អ្នក​បើករថយន្ដ​ អំពើ​ល្មើស​រួម​មាន​ មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​,​ ល្មើស​ល្បឿន​ ។​

​ដោយឡែក​ក្នុង​រយៈពេល​១១​ថ្ងៃ​ នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មាន​យានយន្ត​ ចំនួន​ ១៩ ៦៧៩​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង​ ២០ ៣៩២​ករណី​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​យានយន្ដ​ទាំង​​១៩,៦៧៩គ្រឿង​នេះ​ មាន​ម៉ូតូ​ចំនួន​ ១៤ ៤៩៧​គ្រឿង​ ល្មើសច្បាប់​ស្មើនឹង​១៥,២៣៤​ករណី​ និង​រថយន្ដ​ ចំនួន ​៥,១៨២​គ្រឿង​ ល្មើសច្បាប់​ ស្មើនឹង ​៥,១៥៨​ករណី​ ។​

​ក្នុង​នោះ​អំពើ​ល្មើស​ភាគច្រើន​ អត់​មួក​សុវត្ថិភាព​,​ អត់​កញ្ចក់​ និង​ជិះ​ប​ញ្ជ្រា​ស​ ។​ ដោយឡែក​ សម្រាប់​អ្នក​បើករថយន្ដ​ អំពើ​ល្មើស​រួម​មាន​ មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​,​ ល្មើស​ល្បឿន​,​បណ្ណ​បើកបរ​ ដឹក​លើស​ចំណុះ​,​ និង​ផ្ទុកទំនិញ​លើស​ ផ្លា​ក​លេខ​ ភ្លើង​ ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១១​ថ្ងៃនេះ​ ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ។​ អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ យ៉ាង​ល្អ​ប្រសើរ​ រយៈពេល​១១ថ្ងៃនេះ​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ របាយការណ៍នគរបាលចរាចរណ៍

មតិយោបល់