• 2020-05-13 02:29:10
  • ព័ត៌មាន

ត្រឹមរយៈពេល២ម៉ោង! ខ្យល់កន្រ្តាក់បំផ្លាញផ្ទះប្រជាពលរដ្ឋជាង៤៩ខ្នងផ្ទះ

  • 2020-05-13 02:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះប្រជាពលរដ្ឋប្រមាណជា៤៩ខ្នងនៅក្នុងខេត្តកំពតត្រូវរងការខូចខាតដោយសារតែឥទ្ធិពលខ្យល់កន្ត្រាក់ ត្រឹមតែរយៈពេល២ម៉ោង។

ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត
ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត

កាលពីវេលាម្សិលមិញ នៅវេលាម៉ោងប្រមាណជា ២:៣០នាទីរសៀល នៅក្នុងស្រុកឈូ ខេត្តកំពត មានខ្យល់កន្ត្រាក់ដែលបានធ្វើអោយផ្ទះរបស់ប្រជាពលរដ្ធជាង៤៦ខ្នងរងការខូចខាត នៅក្នុងឃុំចំនួន៤ ដែលក្នុងនោះរួមមាន ៖ ឃុំបឹងនិមល ប៉ើងដំបូល ១៥ខ្នង និងរលំទាំងស្រុង០២ខ្នង ឃុំល្បើក ប៉ើងដំបូល ១៧ខ្នង និងរលំទាំងស្រុង០១ខ្នង ឃុំដូនយ៉យ ប៉ើងដំបូល ០៦ខ្នង ឃុំតាកែន ប៉ើងដំបូល ០៨ខ្នង ។

សូមជម្រាបថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ គឺមានការធ្លាក់ភ្លៀងនៅតាមតំបន់ និងបណ្តាខេត្តមួយចំនួន រួមទាំងមានខ្យល់កន្ត្រាក់ផងដែរ ដូច្នេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីចៀងវាងគ្រោះថ្នាក់ដែលបណ្តាលមកពីបាតុភូតអាកាសអាកាសធាតុ៕

ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត
ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ ៖ Art

មតិយោបល់