• 2020-05-15 03:18:20
  • ព័ត៌មាន

ក្រសួងប្រកាសឲ្យប្រើប្រាស់ផ្លូវការ និមិត្តសញ្ញា ខេត្តមណ្ឌលគីរី

  • 2020-05-15 03:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងមហាផ្ទៃប្រកាសពីការបង្កើត និងដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញាខេត្តមណ្ឌលគីរី ជាផ្លូវការ ដែលមាននិមិត្តសញ្ញាដូចខាងក្រោមនេះ៖

  • ១. និមិត្តសញ្ញាខេត្តមណ្ឌលគីរីមានរាងមូល

  • ២. រូបគោព្រៃពីរ៖ តំណាងឲ្យធនធានធម្មជាតិសត្វព្រៃដ៏សម្បូរបែបដែលកំពុងមានវត្តមាននៅក្នុងទឹកដី នៃខេត្តមណ្ឌលគីរី ដែលជាទីតាំងអំណោយផលដល់សកម្មភាពអភិរក្សជីវចម្រុះ និងសត្វព្រៃជាច្រើនប្រភេទកំពុងមានវត្តមាន នៅដែនជម្រកសត្វព្រៃទាំងប្រាំក្នុងខេត្តមណ្ឌលគីរី។

  • ៣. រូបភ្នំ និងដើមឈើ៖ តំណាងឲ្យទីតាំងខេត្តស្ថិតនៅតំបន់ខ្ពង់រាប ដែលសម្បូរទៅដោយប្រជុំភ្នំ ព្រៃប្រឹក្សាជ្រោះ ជ្រលងដងអូរ អាកាសធាតុត្រជាក់គ្រប់រដូវ និងធនធានធម្មជាតិដ៏មានតម្លៃមហាសាល ដែលជាសកក្កដានុពលដ៏សំខាន់របស់ខេត្ត ជាពិសេសមានភាពទាក់ទាញទេសចរណ៍មកទស្សនាកម្សាន្តគ្រប់រដូវកាល ដែលជាផ្នែកមួយក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។

  • ៤. ក្បូរក្បាច់រចនាផ្កាភ្ញីរាងជារង្វង់ព័ទ្ធវិញ៖ តំណាងឲ្យភាពរីកចម្រើន ការគ្រប់គ្រងរដ្ឋបាលដែនដី ការងារអភិវឌ្ឈន៍ធនធានមនុស្ស ការអភិវឌ្ឈន៍សេដ្ឋកិច្ច សុខសុវត្ថិភាពសង្គម សីលធម៌ សមភាព និងសមធម៌យេនឌ័រ និងការថែរក្សាប្រពៃណីវប្បធម៌ជាតិក្រោមដំបូល នៃសន្ដិភាព៕

ព័ត៌មានលម្អិត សូមចុចអានខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់