• 2020-05-15 04:41:04
  • ព័ត៌មាន

ក្រសួងបរិស្ថានអំពាវនាវ ឲ្យបញ្ឈប់បទល្មើសបរបាញ់សត្វ និងបរិភោគសត្វព្រៃ

  • 2020-05-15 04:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«សូមកុំប្រព្រឹត្តបទល្មើសបរបាញ់សត្វ និងកុំបរិភោគសាច់សត្វព្រៃ និងត្រូវចូលរួមការពារអភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់បម្រើដល់ទេសចរណ៍ធម្មជាតិ​និងការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា»។ នេះជាការអំពាវនាវមួយដែលបានរំលេចឡើងលើផេកផ្លូវការ របស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

ក្រសួងបានសរសេរទៀតថា សត្វកេងកង Hornbill គឺជាប្រភេទសត្វកម្រជិតផុតពូជ ហើយបច្ចុប្បន្ននេះ គេឃើញមានវត្តមាននៅក្នុងតំបន់មួយចំនួនតូចប៉ុណ្ណោះ ដូចជានៅភ្នំបូកគោ តំបន់ជួរភ្នំក្រវាញ តំបន់ភាគខាងកើត នៃប្រទេសកម្ពុជាជាដើម។

រូបភាព៖ FB: Sok Kriech,​ Som Pisith,​ Bird Cambodia

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់