- 2020-05-15 06:52:03
- ព័ត៌មាន
ខ្លាំងមែន! វៀតណាមកាត់ទោសប្រហារជីវិតមនុស្ស ៣នាក់ ពាក់ព័ន្ធរឿងជួញដូរគ្រឿងញៀន
- 2020-05-15 06:52:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងមែន! វៀតណាមកាត់ទោសប្រហារជីវិតមនុស្ស ៣នាក់ ពាក់ព័ន្ធរឿងជួញដូរគ្រឿងញៀន
ចន្លោះមិនឃើញ
បុរស ៣ នាក់នៅភាគកណ្តាលប្រទេសវៀតណាមម្នាក់ក្នុងខេត្ត Ha Tinh និង ២ នាក់នៅ Nghe An ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ពីបទជួញដូរគ្រឿងញៀន។
តុលាការប្រជាជនខេត្ត Ha Tinh បានកាត់ទោសប្រហារជីវិត លោក Hoang Ngoc Tan អាយុ ២៩ ឆ្នាំ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនពីបទដឹកជញ្ជូនហេរ៉ូអ៊ីនចំនួន ៦ កញ្ចប់ពីស្រុកហួងសឺនក្នុងខេត្តនេះទៅកាន់ទីក្រុងហូជីមិញ។ ថ្នាំញៀននេះ ត្រូវបានគេរកឃើញនៅក្នុងឃ្លុបម៉ូតូរបស់លោកកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុនដោយឆ្មាំព្រំដែន។ ចំណែកឯខេត្ត Nghe An លោក Hoang Nghia Van អាយុ ៤៥ ឆ្នាំនិងឈ្មោះ Cho Mua អាយុ៣៧ ឆ្នាំមកពីខេត្ត Bolikhamsai ក្នុងប្រទេសឡាវ ក៏ត្រូវបានកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀនផងដែរ។ គួរបញ្ជាក់ថា ប្រទេសវៀតណាម គឺជាមជ្ឈមណ្ឌលជួញដូរគ្រឿងញៀនដ៏សំខាន់មួយនៅតំបន់ត្រីកោណមាសដែលជាចំនុចប្រសព្វនៃប្រទេសឡាវ ថៃ និង មីយ៉ាន់ម៉ា និងជាតំបន់ផលិតគ្រឿងញៀនធំជាងគេទី ២ នៅលើពិភពលោកបន្ទាប់ពីអឌ្ឍចន្ទមាសនៅអាស៊ីខាងត្បូង៕