• 2020-05-16 01:30:00
  • ព័ត៌មាន

តោះ! ទៅធាក់កង់លេងនៅសៀមរាប សណ្ឋាគារដ៏ស្រស់ស្អាតមួយមានរៀបចំកង់ឲ្យស្រាប់ កំពុងបញ្ចុះតម្លៃយ៉ាងពិសេស

  • 2020-05-16 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្សុកមែនទេ? នៅផ្ទះមិនហ៊ានចេញទៅណាឡើងចង់ស្រ្តេសហើយ គម្រោងធ្លាប់រៀបដើរលេងក៏រលាយអស់ មិនបានចេញទៅណារាប់ខែហើយ។ ឥលូវនេះស្ថានភាពវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជារៀងស្ងប់បន្តិច លោកអ្នកអាចចេញក្រៅ ឬធ្វើដំណើរកម្សាន្តក្នុងស្រុកបាន តែត្រូវបន្តប្រុងប្រយ័ត្ន និងរក្សាអនាម័យខ្ពស់។

អ្នកច្បាស់ជាបានឮព័ត៌មានថា សៀមរាបឥលូវស្អាតប្លែក ពិសេសគឺក្រោយមានវត្ថមានផ្លូវសម្រាប់ធាក់កង់ដ៏ស្រាប់ស្អាតអមដោយធម្មជាតិបៃតងខ្លីរាប់សិបគីឡូ។ ជាក់ស្តែង បច្ចុប្បន្នទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរភាគច្រើននៅសៀមរាប បាននាំគ្នាជិះកង់ហាត់ប្រាណ ឬរត់ហាត់ប្រាណកម្សាន្តនៅតាមដងផ្លូវ។ ពួកគេនិយមជិះកង់ចេញពីក្រុងសៀមរាបឆ្ពោះទៅឧទ្យានអង្គរ ដោយភាគច្រើនកាត់តាមមុខប្រាសាទអង្គរវត្ត ភ្នំបាខែង ចូលក្រុងអង្គរធំតាមខ្លោងទ្វារទន្លេអុំ ប្រាសាទបាយ័ន្ត ប្រាសាទបាពួន ព្រះលានជល់ដំរី។

តោះ! ទៅលេងទឹកដីអង្គរខេត្តសៀមរាបយើង ធាក់កង់យកសុខភាពហ្នឹងគេ ។ កុំភ័យរឿងខ្វះកង់ជិះ ព្រាះថាសណ្ឋាគារ eOcambo Village & Residence មានការរៀបចំជូនជាពិសេស។ សណ្ឋាគារ eOcambo Village & Residence នៅតែបើកបម្រើសេវាកម្មជារៀងរាល់ថ្ងៃ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងធានាសុវត្ថិភាព។

ថ្មីៗ នេះ eOcambo Village & Residence មានផ្ដល់ជូនតម្លៃពិសេស សម្រាប់ ខែ ឧសភា នេះ រហូតដល់ខែកញ្ញា ២០២០ ដោយបញ្ចុះថ្លៃនៅសល់ត្រឹមតែ ២៥ដុល្លារ ប៉ុណ្ណោះក្នុងមួយបន្ទប់ មិនទាន់អស់ទេនៅមានអត្ថប្រយោជន៍ជាច្រើន ដូចជា ៖

  • បន្ទប់ស្នាក់អាចនៅបាន ២ ឬ ៣នាក់អាស្រ័យលើប្រភេទនៃបន្ទប់
  • មានម៉ាស៊ីនត្រជាក់គ្រប់បន្ទប់
  • ចំណតឡានធំទូលាយ (មិនមែនជាចំណតផ្លូវ) និងសន្តិសុខយាម ២៤ ម៉ោង
  • ប្រើប្រាស់អាងហែលទឹកដោយឥតគិតថ្លៃ
  • ប្រើប្រាស់ WiFi ល្បឿនលឿន (150mb)
  • មានកង់ជាច្រើនប្រភេទ (Mountain bike & Road bike) សម្រាប់ភ្ញៀវអាចធាក់លេងកម្សាន្តទៅអង្ករ ឬ ជុំវិញក្រុង ។

ចាំអង្កាល់! ខានដើរលេងយូរហើយ ចឹងណាត់សំណព្វចិត្តឲ្យហើយទៅ អាចបបួលគ្នាមកទាក់កង់លេងនៅអង្គរបាន តែកុំភ្លេចកក់បន្ទប់ឥឡូវនេះណា៎ ។ លោកអ្នកអាចទាក់ទងសួរព័ត៌មាន និង កក់បន្ទប់ដោយផ្ទាល់ជាមួយបុគ្គលិកសណ្ឋាគារ eOcambo Village & Residence តាមរយៈ ៖

ការប្រម៉ូសិននេះគឺសម្រាប់តែបងប្អូនខ្មែរតែប៉ុណ្ណោះ

បញ្ជាក់៖ សណ្ឋាគារមានទីតាំងនៅចំកណ្ដាលនៃក្រុងសៀមរាប • ធ្វើដំណើរពីសណ្ឋាគារ ទៅ PUB street #Pubstreet តែ៥ នាទីប៉ុណ្ណោះ • ចំណាយពេលត្រឹម ១០ ទៅ ១៥នាទីដល់ព្រះអង្គចេក ព្រះអង្គចម • ចំណាយពេលត្រឹម ១០ ទៅ ១៥នាទីដល់សួនដំណាក់ស្ដេច ៕

មិនច្បាស់ក្នុងចិត្តតាសប្បាយប៉ុណ្ណា តោះ! មើលវីដេអូលេងជាមួយគ្នា ៖

អត្ថបទ៖ លីដា

មតិយោបល់