• 2020-05-16 01:40:33
  • ព័ត៌មាន

បែកធ្លាយ! ទិន្នន័យបង្ហាញថាចិនមានអ្នកឆ្លងជាង ៦៤ម៉ឺនករណី មិនមែនត្រឹម ៨ម៉ឺនទេ

  • 2020-05-16 01:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ថ្មី​ដែល​បាន​បែក​ធ្លាយ​ពី​សកលវិទ្យាល័យ​មួយ​បង្ហាញ​ថា ប្រទេស​ចិន​អាច​នឹង​មាន​ចំនួន​អ្នកឆ្លង​វីរុស​កូវីដ១៩​សរុប​ច្រើន​រាប់​សែន​នាក់ ដែល​ផ្ទុយ​ពី​ទិន្នន័យ​ដែល​ចេញ​ផ្លូវការ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

យោង​តាម​ទិន្នន័យ​បែក​ធ្លាយ​ចេញ​ដោយ​សកលវិទ្យាល័យ​ជាតិ​ការពារ​បច្ចេកវិទ្យា​នៅ​ទីក្រុង Changsha បង្ហាញ​ថា ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​ទូទាំង​ប្រទេស​អាច​នឹង​មាន​រហូត​ដល់​ជាង ៦៤០ ០០០​នាក់​ឯណោះ។ ព័ត៌មានបានមកពីមូលដ្ឋានទិន្នន័យដែលបែកធ្លាយ​ទៅ​កាន់​គោលនយោបាយការបរទេស និងអ្នកយកព័ត៌មាន ១០០ នាក់ដែលធ្វើការវិភាគសង្ខេបនៃព័ត៌មានដែល​ខ្លួន​មាន។ ពួកគេនិយាយថាសំណុំទិន្នន័យមានចំនួន ៦៤០ ០០០ ករណី ដែលត្រូវបាន​ស្រង់ចេញពីទីក្រុងយ៉ាងហោចណាស់ ២៣០ នៅទូទាំងប្រទេស។ ទិន្នន័យ​នេះ ត្រូវ​បាន​គេ​ប្រមូល​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ រហូត​ដល់​ចុង​ខែ​មេសា​ដោយ​មាន​បញ្ជូល​ទាំង​ទី​តាំង និង​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៃ​ករណី​អ្នក​ឆ្លង​នីមួយៗ។

ទោះ​យ៉ាងណា​ក៏​ដោយ ប្រទេសចិនក៏ដូចជាបណ្តាប្រទេសដទៃទៀតដែរ មាន​ភាព​ពិបាក​ក្នុងការផ្តល់ទិន្នន័យត្រឹមត្រូវស្តីពីជំងឺឆ្លង​ដែលបានរីករាលដាលពាសពេញពិភពលោកយ៉ាងឆាប់រហ័ស ជាពិសេសចាប់តាំងពីអ្នកវិទ្យាសាស្ត្រជឿជាក់ថារហូតដល់ ៨០ ភាគរយនៃអ្នកដែលឆ្លង អាចនឹងមិនមានរោគសញ្ញាស្រាល ដែល​ជា​ហេតុធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​កត់ត្រា​ទិន្នន័យ។

ប៉ុន្តែការចោទប្រកាន់ប្រឆាំងនឹងទីក្រុងប៉េកាំង នៅ​តែបន្ត​ធ្វើ​ឡើង​ទៀត ជា​ពិសេស​នៅ​ពេល​ដែល​សហរដ្ឋអាមេរិក ចោទ​ប្រកាន់​ចិន​ថា​លាក់​បាំង​ទិន្នន័យ​ចំនួន​អ្នក​ឆ្លង​ពិតប្រកដ ហើយ​ព្រមាន​បើក​ការ​​ស៊ើប​អង្កេត​ទៀត​ផង៕

ប្រភព៖ Mirror ប្រែសម្រួល ៖ Seven

មតិយោបល់