• 2020-05-18 06:59:47
  • ព័ត៌មាន

ទីក្រុងវូហាន ប្រកាសបង្កើនការធ្វើតេស្ដរកមេរោគកូវីដ១៩លើប្រជាជនដោយមិនគិតប្រាក់

  • 2020-05-18 06:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ទីក្រុង​វូហាន នឹង​មិន​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់​ប្រាក់​សម្រាប់​ការ​ធ្វើ​តេស្ដ​រក​មេរោគ​កូវីដ១៩​នោះ​ទេ ខណៈ​ដែល​ទីក្រុង​បង្កើន​ការ​ធ្វើ​តេស្ដ​លើ​ប្រជាជន។

យោង​តាម​គណកម្មធិការ​សុខាភិបាល​ទីក្រុង​ឲ្យ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា តម្លៃ​នៃ​ការ​ធ្វើ​តេស្ដ​ទាំង​អស់ នឹង​ត្រូវ​រ៉ាប់រង​ដោយ​សង្កាត់ និង​អាជ្ញាធរ​ក្រុង ហើយ​ប្រជាជន​មិន​ចាំ​បាច់​ចេញ​ថ្លៃ​អ្វីទាំង​អស់។ កាលពីសប្តាហ៍មុន ទីក្រុងវូហាន បានប្រកាសពីផែនការរបស់ខ្លួនក្នុងការពង្រីកការធ្វើតេស្តិ៍អាស៊ីដ nucleic ដើម្បីដឹងច្បាស់ពីចំនួនករណី​ចេញ​រោគ​សញ្ញា ឬមនុស្សដែលមិនមានរោគសញ្ញាច្បាស់លាស់ទោះបីជាផ្ទុកវីរុសនេះក៏ដោយ។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងនាមជាទីក្រុងដែលរងគ្រោះយ៉ាងខ្លាំងដោយសារការឆ្លងវីរុសនេះ ហើយបានបន្តរាយការណ៍អំពីការកើនឡើងនៃការឆ្លងមេរោគ ជារៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​មាន​ការព្រួយបារម្ភពីសាធារណៈជនអំពីរលកទី ២៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់