• 2020-05-19 01:31:39
  • ព័ត៌មាន

ក្រសួងថៃ គិតគូរលើកត្តាសំខាន់ៗ ៣ ដើម្បីរៀបគម្រោងស្ដារវិស័យទេសចរឡើងវិញ

  • 2020-05-19 01:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាថៃលោក Phiphat Ratchakitprakarn បានបញ្ជាឱ្យអាជ្ញាធរទេសចរណ៍ថៃធ្វើសេចក្តីព្រាងផែនការស្តារវិស័យទេសចរ​ឡើងវិញ ក្រោយ​ពេល​ដែល​រងគ្រោះ​ដោយ​សារ​កូវីដ​១៩។

យោងតាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក្រុង​បាងកក​ឲ្យ​ដឹង​ថា ផែនការស្តារ​វិស័យ​ទេសចរ​ឡើង​វិញ​នឹងផ្តោតលើវិស័យទេសចរសហគមន៍​ក្នុងគោលបំណង​បង្កើន​ចំណូល​ជំរុញ​សេដ្ឋកិច្ច​មូលដ្ឋាន និងបង្កើតកម្លាំងប្រកបដោយនិរន្តរភាព។ លើស​ពី​នេះ​ទៀត រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​រៀបចំ​ផែន​ការ​ដោយ​គិត​គូរ​ឲ្យ​បាន​ហ្មត់ចត់​ទៅ​លើ​កត្តា​សំខាន់​បី​ដូចជា សុវត្ថិភាព, អនាម័យ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា។ គម្រោងនេះ នឹងពាក់ព័ន្ធជាមួយនឹងផែនការមេមួយក្រោមយុទ្ធសាស្ត្រជាតិទាក់ទងនឹងការផ្តល់អំណាចដល់មូលដ្ឋាននិងសេដ្ឋកិច្ចក្នុងស្រុក លើកកម្ពស់និរន្តរភាពខ្លួនឯង និងការប្រកួតប្រជែងដែលនឹងបង្កើតឱ្យមានជីវភាពប្រសើរ​របស់ប្រជាជនសហគមន៍ទូទាំងប្រទេស។

ជាមួយគ្នា​ដែរ ក្រសួង​ទេសចរ​ថៃ គ្រោង​នឹង​ស្នើ​សុំ​ថវិកា​ជាតិ​ប្រមាណ​ជា ១-២​ពាន់​លាន​បាត ដើម្បី​អនុវត្ត​គម្រោង​ខាង​លើ​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​រងគ្រោះ​ពី​ជំងឺ​ឆ្លង​កូវីដ១៩៕

ប្រភព៖ Mailonline ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់