• 2020-05-19 06:46:55
  • ព័ត៌មាន

ថៃរកឃើញអ្នកឆ្លងវីរុស ២ករណីថែមទៀត ក្រោយសម្រេចបើកក្រុងឡើងវិញ

  • 2020-05-19 06:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​រក​ឃើញ​អ្នក​ឆ្លងវីរុសកូវីដ១៩​ថ្មី ចំនួន​២​ករណី ហើយ​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ៣ ០៣៣​នាក់។

យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ឲ្យ​ដឹង​ថា ករណី​ថ្មី​ទាំង​ពីរ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ភាគ​ខាង​ត្បូង​ដែល​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​ម៉ាឡេស៊ី។ ការ​រក​ឃើញ​ករណី​ថ្មី​នេះ កើត​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​បាងកក សម្រេច​បន្ធូរបន្ថយ​ការ​រឹតបន្ដឹង និង​បើក​ទីក្រុង​ឡើ​ងវិញ​កាល​ពី​ដើម​ខែ​ឧសភា។ អាជ្ញាធរ​ក៏បាន​សម្រេច​ឲ្យ​បើក​ផ្សារ​ទំនើប​ឡើង​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ មកទល់​ពេលនេះ អ្នកស្លាប់​ដោយ​សារ​កូវីដ១៩​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន ៥៦​នាក់ និង ២ ៨៥៧​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់