• 2020-05-25 05:12:51
  • ព័ត៌មាន

ឱកាសជំនួញ ជួបផ្ទាល់ម្ចាស់ផលិតផលកូរ៉េក្នុង​ពិព័រណ៍អនឡាញផ្លូវការជំរុញពាណិជ្ជកម្មកូរ៉េ-កម្ពុជា

  • 2020-05-25 05:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំងពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូវីដ​១៩ កម្មវិធី​ធំ​ៗ ក៏​ដូច​ជា​អាជីវកម្ម​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​មួយ​រយៈ ឬ​បិទ​ទ្វារ តែ​ទីផ្សារ​អនឡាញ​បែរ​ជា​ត្រូវ​​ប៉ាន់​ទៅ​វិញ។ អ្នក​រក​ស៊ី​មួយ​ចំនួន​បាន​​បែរ​មក​លក់​ផលិតផល​តាម​អនឡាញ និង​កំពុង​កាក់​កប់ ខណៈ​មួយ​ចំនួន​ទៀត​ចង់​ចាប់​ផ្ដើមជំនួញ​អនឡាញ​ដែរ ប៉ុន្តែ​មិន​ដឹង​ត្រូវ​យក​ទំនិញ​មក​ពី​ណា​ទើប​ល្អ​ធានា​គុណភាព និង​មាន​ទីផ្សារ​ស្រាប់។

ដំណឹង​ល្អ! ឥលូវ​នេះ កំពុង​មាន​ពិព័រណ៍​ទំនិញ​កូរ៉េ​អនឡាញ​ដ៏​ធំ​សម្បើម​មួយ បើក​ឲ្យ​ចូលរួម​ដោយ​សេរី និង​ឥត​គិត​ថ្លៃ រៀប​ចំ​ឡើង​ដោយ​ កូត្រា (KOTRA) ដែល​ជា​ភ្នាក់​ងារ​ជំរុញ​ពាណិជ្ជកម្ម-វិនិយោគ​ផ្លូវ​ការ​របស់​​កូរ៉េ​ខាង​ត្បូង ដែល​តែង​ជួយ​សម្រប​សម្រួល​ជំនួញ​​រវាង​ក្រុមហ៊ុន​កូរ៉េ និង​ក្រុមហ៊ុន​កម្ពុជា​កន្លង​មក​ ។

ពិព័រណ៍​នេះ បាន​ប្រមូលផ្តុំ​ផលិតផល​កូរ៉េជាង ២​រយមុខ យ៉ាង​សម្បូរ​បែប ដាក់​តាំង​បង្ហាញ ដូចជា ផលិតផល​ថែរក្សា​សម្រស់ និង​សុខភាព​ (Beauty & Personal Care) ​ គ្រឿង​សម្អាង (Cosmetic) ផលិតផល​ប្រើប្រាស់ប្រចាំថ្ងៃ , ផលិតផល​អេឡិចត្រូនិក , ផលិតផល​កុមារ (Baby &Toddler Product ) , និង​ គ្រឿង​សង្ហារឹម​ និង​សម្ភារ​តុបតែង​ផ្ទះ (Furniture & Home Deco) ជា​ដើម។

សម្រាប់​អ្នក​​ចង់​បង្កើត​ជំនួញ​តាម​អនឡាញ ឬ ចង់​ពង្រីក​មុខ​របរ រកចំណូលបន្ថែម ដោយ​ការ​នាំ​ចូល​ផលិតផល​នានា​ពី​ប្រទេស​កូរ៉េ ដាច់​ខាតកុំ​រំលងឱកាសនេះឲ្យសោះ។

​ពិព័រណ៍​តាម​អនឡាញ​នេះ ប្រព្រឹត្ត​ទៅ​​រយៈ​ពេល​ ២​សប្ដាហ៍​ពេញ គឺ​ ចាប់ពី​ទី ២៥ ឧសភា រហូត​ដល់ ៥ មិថុនា ២០២០

អ្នកអាច​ចូល​រួម​មើល​ទំនិញ​រាប់​រយ​មុខ​ពី​គ្រប់​ទី​កន្លែង តាម​ទូរសព្ទដៃ ឬ​កុំព្យូទ័រ មិន​ចាំ​បាច់​ដើរ​មើល​នាំ​ហត់ ធានា​សុវត្ថិភាព​ពី​កូវីដ ពិសេស​ធានា​ទំនុក​ចិត្ត​ខ្ពស់ ជាមួយ​ការ​ជួយ​សម្រប​សម្រួល​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម ដោយឥតគិតថ្លៃ ពី​ភ្នាក់ងារ​រៀបចំ​ពិព័រណ៍។

ដើម្បី​ចូលរួម សូម​ចុះ​ឈ្មោះ​តាម​រយៈ link នេះ https://www.buykorea.org/onlineshowcase/consumergoods ងាយ​ស្រួល​មិន​ស៊ាំ​ញ៉ាំ និង​មិនចំណាយ​ពេល​យូរ​ក្នុង​ការ​ចុះ​ឈ្មោះ។

ចុះ​ឈ្មោះ​ឥលូវ​នេះ​ ដើម្បី​ចូល​មើលវិបសាយពិព័រណ៍ទំនិញកូរ៉េ ស្វែងយល់ទីផ្សារ ​រក​​ដៃគូ​សហការ​ជំនួញ ,​ទទួល​បាន​ផលិតផល​យក​មក​បង្កើត​មុខរបរ និង​ឈោង​ចាប់​ឱកាស​​ក្លាយ​ជា​អ្នក​នាំ​ចូល​ផ្ដាច់​មុខ​ផលិតផល​ពីកូរ៉េ​មក​ប្រទេស​កម្ពុជា ។

នេះ​ជា​ឱកាស​ពិសេស រួសរាន់​ឡើង​យូរ​ៗ​មាន​ម្ដង​ទេ​ណា កុំ​ឲ្យ​រំលង​ឲ្យសោះ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមទាក់ទង ៖

  • ទីតាំង KOTRA ( Phnom Penh ) ៖ អគារ Pgct Center ( ក្បែរង្វង់មូលសម្តេចជួនណាត)

  • លេខទូរសព័្ទ ៖ 023 999 099

  • Email ៖ kotrapnh@kotra.or.kr

  • ហ្វេសប៊ុក ៖ KOTRA PHNOM PENH

អត្ថបទ៖ លីដា

មតិយោបល់