• 2020-06-02 08:04:18
  • ព័ត៌មាន

ពលរដ្ឋអាមេរិកកាំង ៥២% គិតថាលោកដូណាល់ ត្រាំ ជាមនុស្សរើសអើងពូជសាសន៍

  • 2020-06-02 08:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ស្រង់​មតិ​មួយ​បង្ហាញ​ថា ពលរដ្ឋ​អាមេរិក​កាំង​ប្រមាណ​ជា ៥២% ជឿ​ជាក់​ថា​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ គឺ​ជា​មនុស្ស​ដែល​រើស​អើង​ពូជ​សាសន៍។

ការស្ទង់មតិរបស់ Yahoo News / YouGov បានរកឃើញថា ៥២ ភាគរយនៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិក ជឿជាក់ថាប្រធានាធិបតីគឺជាអ្នកប្រកាន់ពូជសាសន៍ ខណៈ ៣៧ ភាគរយផ្សេងទៀតនៃការស្ទង់មតិ បាននិយាយថាគាត់មិនមែនទេ ចំណែក​១១ ភាគរយ​ទៀត​ឆ្លើយថាពួកគេមិនដឹងទេ។ ការ​សិក្សា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ម្នាក់​គឺ​លោក Sen. Ed Markey បាន​ហៅ​លោក​ដូណាស់​ត្រាំ ថា​ជា​មនុស្ស​ស្មោគ​គ្រោក និង​ប្រកាន់​ពូជ​សាសន៍។ លោក​បាន​បន្ដ​ថា ប្រធានាធិបតី​អាមេរិកទី ៤៥​រូប​នេះ ជា​អ្ន​ក​អុចអាល​ឲ្យ​មាន​ការ​ស្អប់ និង​ប្រកាន់​ពូជសាសន៍​នៅ​ក្នុង​ប្រទេស។

ចំណែក​ទស្សនៈ​មក​ពី​ខាង​អ្នក​គាំទ្រ​បក្ស​សាធារណ​រដ្ឋ​វិញ មាន​តែ ១៣%​ប៉ុណ្ណោះ​ដែល​គិត​ថាលោក ដូណាល់ ត្រាំ​ប្រកាន់​ពូជ​សាសន៍៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់