• 2020-06-02 15:05:04
  • ព័ត៌មាន

បុរស​បទពិសោធន៍​ក្នុង​វិស័យដីធ្លី​ ២៥ឆ្នាំនៅចិន ប្ដេជ្ញា​បង្កើត​ប្រវត្តិសាស្រ្ដអចលនទ្រព្យ​ដ៏អស្ចារ្យ​នៅ​កម្ពុជា

  • 2020-06-02 15:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Long Fei នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Tsinghua ព្រមទាំងមាននូវបទពិសោធន៍ផ្នែកអភិវឌ្ឍន៍ និងគ្រប់គ្រងអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ រយៈពេលជាង ២៥ ឆ្នាំ។ ជាមួយនឹងការប្រកួតប្រជែងឥតឈប់ឈរក្នុងសម័យកាលអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ លោកមិនដែលបញ្ឈប់ជំហានរបស់ខ្លួនឡើយ។ លោកនឹងដឹកនាំក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីធ្វើការចាក់ឫស និងបណ្ដុះផ្លែផ្កានៅកម្ពុជា និងនាំមុខគេក្នុងការច្នៃប្រឌិតថ្មី ប្រកបដោយភាពឧស្សាហ៍ព្យាយាម ដើម្បីសរសេរជាប្រវត្តិសាស្រ្តអចលនទ្រព្យដ៏អស្ចារ្យមួយ។ ជាមួយនឹងបទពិសោធន៍ដ៏លំបាកនិងសម្បូរបែបក្នុងរយៈពេលជាង ២៥ ឆ្នាំនេះ លោកនឹងបន្តដំណើរក្នុងការកសាងនៃក្តីសុបិន ដែលប្រកបដោយក្ដីរំពឹងក្នុងពេលអនាគត។

បទពិសោធន៍ការងារយ៉ាងជំនាញ

លោកធ្លាប់បម្រើការងារជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើននៅក្នុងប្រទេសចិន រួមមានដូចជា ក្រុមហ៊ុន Wanda Group ក្រុមហ៊ុន Zhongnan Group និង ក្រុមហ៊ុន WINSAN INDUSTRIAL ជាដើម។ លោកបានឆ្លងកាត់បទពិសោធន៍ការងារដែលមានសម្ពាធខ្លាំង ដោយតម្រូវឲ្យលោកធ្វើការរស់នៅក្នុងការិយាល័យរយៈពេលបីខែជាប់ៗគ្នា។ លោកក៏ធ្លាប់ទទួលការបរាជ័យក្នុងការអភិវឌ្ឍគម្រោង ដែលនាំឲ្យលោកមានជំនាញ និងការយល់ដឹងកាន់តែស៊ីជម្រៅមួយកម្រិតបន្ថែមទៀត។ ប៉ុន្តែលោកមិនដែលមានភាពអំនួតឡើយ ហើយតែងតែព្យាយាមប្រមូលផ្ដុំនូវបទពិសោធន៍សម្រាប់ការអភិវឌ្ឍនាពេលអនាគត។ មនុស្សគ្រប់គ្នាគួរតែប្រកាន់ខ្ជាប់នូវស្មារតីមិនចុះចាញ់ ទោះការងារនោះជាកិច្ចការធម្មតាក៏ដោយ ក៏យើងត្រូវតែធ្វើឲ្យបានល្អជាងអ្នកដទៃដែរ ប្រសិនបើអ្នកអាចធ្វើបាន នោះនៅទីបញ្ចប់អ្នកនឹងទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ។

ពេលនេះ លោក Long Fei បានចូលមកកាន់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ជាមួយនឹងបទពិសោធន៍ជំនាញជាច្រើនឆ្នាំ ព្រមទាំងឥរិយាបថប្រកបដោយភាពកក់ក្តៅនិងទំនុកចិត្ត ដើម្បីប្រឈមនឹងបញ្ហាធំៗ និងបន្តដំណើរទៅមុខកាន់តែវែងឆ្ងាយទៀត។

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាក់ឫសនៅក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់មួយ ផ្លូវមួយ” ហើយបានប្រែក្លាយខ្លួនជាក្រុមហ៊ុននាំមុខគេក្នុងស្រុកក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់ និងជាអ្នកត្រួសត្រាយផ្លូវនៃសំណង់និមិត្តសញ្ញា។ ផែនការរយៈពេល ១០ ឆ្នាំរបស់ក្រុមហ៊ុន បានឈានចូលដល់ផែនការ​រយៈពេល ៥ឆ្នាំលើកទី២ហើយ លោក Long Fei ក៏ចាប់ផ្តើមដើរលើវិថីមួយនេះជាមួយនឹងសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ជាងមុន។

មែនហើយ ទទឹមនឹងការប្រកួតប្រជែងកាន់តែខ្លាំង សមិទ្ធផលដែលនឹងទទួលបានក៏កាន់តែប្រសើរផងដែរ។ នៅឆ្នាំ ២០២០ ទីផ្សារអចលនទ្រព្យនៅកម្ពុជាត្រូវបានគេរំពឹងថាមានសក្ដានុពលនៅពេលអនាគតយ៉ាងខ្លាំង ហើយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជាក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ត្រូវបានគេរំពឹងថានឹងទទួលបានភាពជោគជ័យនាពេលអនាគតផងដែរ។

កសាងក្ដីសុបិននិងធ្វើដំណើរឆ្ពោះទៅមុខ

ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Long Fei បានបង្ហាញពីភាពរីកចម្រើនឥតឈប់ឈររបស់គាត់ ក៏ដូចជាភាពក្លាហាន និងសមត្ថភាពក្នុងការឈរជើងក្នុងឆាកអន្តរជាតិ តាមរយៈកំណែទម្រង់ក្រុមហ៊ុន។

លោកព្យាយាមធ្វើការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងធ្វើកំណែទម្រង់តាមរយៈការច្នៃប្រឌិត។ ក្នុងការអភិវឌ្ឍផលិតផល លោកធ្វើការកសាងគម្រោងផ្ទះល្វែងដែលអាចឆ្លើយតបនឹងតម្រូវការក្នុងស្រុករបស់ប្រទេសកម្ពុជាឲ្យបានកាន់តែប្រសើរ ព្រមទាំងចាប់ផ្តើមនូវការស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផលជាច្រើនទៀត។ នៅក្នុងការអភិវឌ្ឍន៍គម្រោង នាយកដ្ឋានគ្រប់គ្រងការវិនិយោគត្រូវបានបង្កើតបន្ថែម ដើម្បីផ្តល់ភស្តុតាងសម្រាប់ការទិញដី។ នៅក្នុងការគ្រប់គ្រងផ្ទៃក្នុង នាយកដ្ឋានត្រួតពិនិត្យនិងសវនកម្ម ដែលមានរចនាសម្ព័ន្ធស្ថិតនៅលើនាយកប្រតិបត្តិ ត្រូវបានបង្កើតឡើង ដើម្បីបង្កើនភាពស្មោះត្រង់របស់ក្រុមការងាររបស់ខ្លួន។ បើនិយាយពីរចនាសម្ព័ន្ធផលិតផល ក្រុមហ៊ុននឹងព្យាយាមធ្វើការផ្លាស់ប្តូរទៅជាទម្រង់ ៥-៣-២ ក្នុងរយៈពេល ៣ ឆ្នាំ ដែល ៥០% ផ្តោតទៅលើអតិថិជនចិនដែលមានគំនិតទិញផ្ទះនៅក្រៅប្រទេស ៣០% ផ្តោតលើផលិតផលក្នុងស្រុក និង ២០% ទៀតផ្តោតលើទីផ្សារក្រៅប្រទេសលំដាប់ខ្ពស់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបោះជំហានទៅមុខប្រកបដោយភាពក្លាហាន និងទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងក្លា ព្រមទាំងបានដាក់ពង្រាយយុទ្ធសាស្រ្ដយ៉ាងទូលំទូលាយ និងបន្តការអភិវឌ្ឍកាន់តែស៊ីជម្រៅ ដែលធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនម្ដងមួយជំហានៗ ប្រៀបដូចជាសត្វក្តាន់យក្សមួយក្បាលកំពុងរត់ឆ្ពោះទៅកាន់លំហអាកាសដ៏សែនឆ្ងាយប្រកបដោយថាមពល។

ប្រាជ្ញា និងការរស់នៅ

បែងចែកជីវិតរស់នៅផ្ទាល់ខ្លួនដាច់ដោយឡែកពីការងារ និងប្រើប្រាស់ប្រាជ្ញាក្នុងការរៀបចំជីវិតរស់នៅ គឺជាវិន័យដែលលោក Long Fei កំណត់ឡើងសម្រាប់ខ្លួនគាត់ផ្ទាល់។ លោកជាសមាជិកប្រកបដោយក្តីស្រឡាញ់ម្នាក់ក្នុងគ្រួសារ។ លោកបានផ្តល់មូលនិធិដល់គម្រោងស្រាវជ្រាវរបស់សាកលវិទ្យាល័យ Tsinghua និងចែករំលែកនូវបទពិសោធន៍ជីវិតរបស់លោកជូនដល់មិត្តរួមសាលារបស់លោកផងដែរ។ លោកមានឆន្ទៈក្នុងការចូលរួមចំណែកជួយដល់សាកលវិទ្យាល័យដែលលោកបានបញ្ចប់ការសិក្សា ជាមួយនឹងភាពជោគជ័យបន្តិចបន្តួចដែលលោកទទួលបាន។

លោកប្រកាន់ខ្ជាប់នូវមាគ៌ា និងគោលការណ៍នៃជីវិត ស្របគ្នាជាមួយនឹងភាពក្លាហានក្នុងការប្រកួតប្រជែង និងប្រាជ្ញានៃជីវិត។

គេតែងនិយាយថាស្មារតីនិងវប្បធម៌របស់ក្រុមហ៊ុនមួយភាគធំពឹងផ្អែកលើរបៀបដឹកនាំនិងការរស់នៅរបស់ថ្នាក់ដឹកនាំ។ លោក Long Fei គឺជាការបកស្រាយយ៉ាងល្អបំផុតសម្រាប់ប្រយោគមួយនេះ។

លោកតែងសរសេរសំបុត្រទៅកូនៗរបស់ខ្លួនជារៀងរាល់ឆ្នាំនៅថ្ងៃខួបកំណើតរបស់កូននីមួយៗ ហើយលោកក៏បានសរសេរនូវកំណត់ត្រាជីវិតរបស់លោកជារឿយៗផងដែរ។ លើសពីនេះ លោកតែងចូលរួមក្នុងកម្មវិធីរត់ម៉ារ៉ាតុងគ្រប់ប្រភេទ។ លោក Long Fei គឺជាមនុស្សរួសរាយ និងស្មោះត្រង់មួយរូប។ លោកបានបញ្ចូលសេចក្ដីស្រឡាញ់ ចំណង់ចំណូលចិត្ត និងភាពម៉ត់ចត់ ទៅក្នុងស្មារតីរបស់ក្រុមហ៊ុន ដើម្បីនាំឲ្យភាពស្រស់ស្អាតក្លាយជាចំណុចសំខាន់នៃអចលនទ្រព្យ។ លោកជឿជាក់ថាគ្មាននរណាម្នាក់បដិសេធនូវភាពស្រស់ស្អាតបានឡើយ។

បន្តដំណើរឆ្ពោះទៅមុខ

នៅចុងបញ្ចប់នៃកិច្ចសម្ភាសន៍ លោក Long Fei ដែលមានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មពីសាកលវិទ្យាល័យ Tsinghua បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ «ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្តេជ្ញាថានឹងអញ្ជើញអ្នកដែលមានទេពកោសល្យល្អបំផុតចូលរួមក្នុងក្រុមហ៊ុន និងបង្កើតផលិតផលល្អបំផុតសម្រាប់អតិថិជន។ ទោះបីដំណើរការនេះអាចនឹងជួបប្រទះនូវការលំបាកជាច្រើនក៏ដោយ ថ្ងៃអនាគតប្រាកដជាល្អប្រសើរ។ យើងបានឃើញក្តីសង្ឃឹមនិងក្ដីរំពឹងនៃភាពស្រស់ស្អាតរបស់បុគ្គលិកគ្រប់រូប ក្រុមហ៊ុននឹងព្យាយាមលើកកម្ពស់កិត្តិនាមនៃម៉ាកយីហោរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តាមរយៈប្រតិបត្តិការល្អ ក្រុមការងារជំនាញ និងការងារយ៉ាងម៉ត់ចត់នៅក្នុងដំណាក់កាលរយៈពេល ៥ឆ្នាំលើកទី២ ហើយយកទិន្នន័យជាក់ស្ដែងមកជូនក្រុមហ៊ុន សម្រាប់ជាការឆ្លើយតបដ៏គាប់ចិត្ត” ។

ប្រទេសកម្ពុជា គឺជា “ព្រះរាជាណាចក្រអច្ឆរិយ”។ កម្ពុជា មិនត្រឹមតែមានប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយក្នុងចំណោមបេតិកភណ្ឌពិភពលោកទាំងប្រាំពីរប៉ុណ្ណោះទេ ថែមទាំងមានល្បឿននៃការអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានដាក់ពង្រាយយុទ្ធសាស្រ្ដយ៉ាងទូលំទូលាយនៅទីនេះ ហើយបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ ដែលប្រាកដជានឹងទទួលបានផ្លែផ្កាយ៉ាងសន្ធឹកសន្ធាប់ ព្រមទាំងបង្កើតនូវអព្ភូតហេតុថ្មីៗផងដែរ។ ជាចុងក្រោយ យើងខ្ញុំសូមខ្ចីសម្ដីមួយឃ្លារបស់លោក Long Fei ដែលបានពោលថា គ្មាននរណាបដិសេធនឹងភាពស្រស់ស្អាតបានទេ សូមយើងធ្វើការរំពឹងរួមគ្នានូវការអភិវឌ្ឍកាន់តែប្រសើរ និងកាន់តែវែងឆ្ងាយរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប!

មតិយោបល់