- 2020-06-10 02:52:45
- ព័ត៌មាន
អត្ថប្រយោជន៍នៃការនាំក្មេងៗហាត់កីឡាតាំងពីនៅតូច ហើយនេះជាអ្វីដែលគេគួរហាត់
- 2020-06-10 02:52:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍នៃការនាំក្មេងៗហាត់កីឡាតាំងពីនៅតូច ហើយនេះជាអ្វីដែលគេគួរហាត់
ចន្លោះមិនឃើញ
ការគិតថាកូនក្មេង នៅតូចនៅឡើយ ទន់ខ្សោយ មិនគួរហាត់ប្រាណ អាចនាំឲ្យគេដួល របួសរលាត់ដៃជើង គឺជាការយល់ខុសទាំងស្រុង។
លំហាត់ប្រាណ ឬការលេងកីឡា ជាកត្តាដ៏សំខាន់មួយក្នុងដំណើរនៃការវិឌ្ឍរបស់ក្មេងៗ ដើម្បីឲ្យរាងកាយ និងស្មារតីរបស់គេមាំមួន រក្សាបាននូវសុខភាពល្អ ប្រាជ្ញាឆ្លាតវាងវៃ បង្កើតទម្លាប់សកម្មដល់កុមារតាំងពីតូចៗ និងបណ្តុះស្មារតីតស៊ូប្រឹងប្រែងឲ្យគេពេញមួយជីវិត។
ឪពុកម្ដាយគួរនាំកូនៗ ហាត់កីឡាឲ្យបានច្រើន សមស្របតាមវ័យរបស់ពួកគេ ជាសកម្មភាពកីឡា បែបសប្បាយៗប្រៀបបាននឹងនាំគេលេងកម្សាន្តដូច្នេះដែរ ។
ដូច្នេះគួរលើកទឹកចិត្ត និងនាំកូនៗហាត់កីឡាស្របតាមវ័យរបស់ពួកគេ ឲ្យបានញឹកញាប់ ដូចជា៖
ក្មេងអាយុក្រោម ៥ឆ្នាំ សកម្មភាពដែលផ្ដល់អត្ថប្រយោជន៍ដល់កុមារក្នុងវ័យនេះ គឺគួរតែ៖
ក្មេងចាប់ពីអាយុ ៥ ឆ្នាំ ទៅ ១៨ឆ្នាំ ក្នុងវ័យនេះ ការធ្វើលំហាត់ប្រាណជំនួយដល់រាងកាយឲ្យរឹងមាំ អាចធ្វើបានយ៉ាងហោចណាស់ ៦០នាទី ដើម្បីពង្រឹងសាច់ដុំ, ជំរុញភាពសកម្មនៃចលនារាងកាយ, បង្កើនចង្វាក់បេះដូង និងផ្លូវដង្ហើម ៖
អត្ថប្រយោជន៍ជាច្រើនទៀតដែលជំរុញដល់ការលូតលាស់ និងសុខភាពកាន់តែល្អ ប្រសិនបើក្មេងចូលចិត្តហាត់ ឬលេងកីឡា។ ប៉ាម៉ាក់គួរលើកទឹកចិត្ត ឬនាំកូនលេងកីឡា បើចង់ឲ្យកូនទទួលបានការលូតលាស់ប្រកបដោយគុណភាព ដូចខាងក្រោមនេះ ៖
១. រាងកាយមានភាពបត់បែនល្អ (flexibility) ៖
រាងកាយមានភាពរហ័សរហួន ព្រមទាំងកម្លាំងបត់បែននៃសាច់ដុំកាន់តែល្អ ធ្វើឲ្យសុខភាពរាងកាយរបស់កុមារល្អជាងកុមារដែលមិនលេងកីឡា។
២.ក្លាហាន និងចេះទំនាក់ទំនងក្នុងសង្គម ៖
ការធ្វើលំហាត់ប្រាណជាក្រុម ជាពិសេសលេងកីឡាជាក្រុម គឺផ្ដល់ឱកាសឲ្យកុមារចេះបង្កើតមិត្តភ័ក្ដិ ការធ្វើការជាក្រុម និងហ៊ានទំនាក់ទំនងជាមួយអ្នកដ៏ទៃដោយមិនមានភាពអៀនខ្មាស ឬភ័យខ្លាច។ មួយវិញទៀត ការហាត់កីឡាជារឿយៗ ធ្វើឲ្យកុមារមានភាពជឿជាក់លើសមត្ថិភាពខ្លួនឯង និង ពង្រឹងជំនឿចិត្ត ។
៣. ប្រាជ្ញាឆ្លាតវាងវ័យ ៖
ការចូលរួមជាទៀងទាត់របស់កុមារក្នុងសកម្មភាពកីឡា ធ្វើឲ្យមានលំហូរឈាម និងអុកស៊ីហ្សែន ទៅខួរក្បាលបានល្អ ព្រមទាំងផ្លាស់ប្ដូរឥរិយាបថ របស់កុមារឲ្យកាន់តែប្រសើរ បង្កើនកម្រិត និងផ្ដោតអារម្មណ៍លើការសិក្សាបានល្អ។
៤. ជួយការពារពី ជំងឺផ្សេងៗជាច្រើន ៖
ជំងឺកាចសាហាវជាច្រើននឹងជៀសឆ្ងាយពីកូនតូចរបស់លោកអ្នកដូចជា៖ ជំងឺបេះដូង, សួត, លើសទម្ងន់, ឡើងជាតិស្ករ, និងការពារជំងឺមហារីក ។
៥. បង្កើតភាពរីករាយ (កាត់បន្ថយសម្ពាធ ឬ ភាពតានតឹង) ៖
ឪពុកម្ដាយគួរបង្កើនភាពស្និតស្នាលជាមួយកូនៗ ដោយនាំកូនលេងកីឡា ជាជាងអង្គុយចុចទូរសព្ទ ឬនៅមុខកុំព្យូទ័រគ្រប់ពេលវេលា ដែលជាគំរូមិនល្អដល់កូនៗ។
ហេតុដូច្នេះហើយបានជាគ្រប់សាលារៀនតែងមានម៉ោង កីឡា សម្រាប់សិស្ស។ មួយវិញទៀតនៅតាមសាលាជាច្រើន តែងបង្កើតកម្មវិធីកីឡា ឲ្យឪពុកម្ដាយចូលរួមលេងជាមួយកូនៗ នៅចុងសប្តាហ៍ ។ មិនត្រឹមតែជួយឲ្យមានសុខភាពល្អនោះទេ តែក៏ផ្តល់ភាពសប្បាយរីករាយ និងអនុស្សាវរីយជាច្រើនផងដែរ៕
Manulife Cambodia គាំទ្រការស្រលាញ់សុខភាព
ប្រភពដកស្រង់ និងកែសម្រួលចេញពី៖ superpharmacy