• 2020-06-04 03:11:54
  • ព័ត៌មាន

ទីបំផុត ហាងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះគុណភាពជប៉ុន បានមកដល់កម្ពុជាហើយ!

  • 2020-06-04 03:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីបោះជំហ៊ានជោគជ័យក្នុងទីផ្សារប្រទេសជប៉ុន និងហុងកុង ហាងដ៏ល្បីរបស់ជប៉ុន HÓME CÓORDY ( ホームコーディ) បានបើកសម្ពោធសាខាទី១ នៅផ្សារទំនើបអ៊ីអនភ្នំពេញ ជាន់ទី២ កាលពី​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

HÓME CÓORDY ( ホームコーディ) បាននាំមកជូនអតិថិជននូវទំនិញគុណភាពជប៉ុនជាច្រើនប្រភេទ ដែលមានចាប់ពីសម្ភារៈបន្ទប់គេង បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បន្ទប់ទឹក និងសម្ភារៈចាំបាច់ផ្សេងៗទៀត ដែលមានការរចនាឡើងបែបសាមញ្ញ តម្រូវគ្រប់កាលៈទេសៈ និងអតិថិជនគ្រប់វ័យទាំងអស់។ ជាពិសេសតម្លៃសមរម្យបំផុត។

HÓME CÓORDY ( ホームコーディ) មានលក្ខណៈពិសេស ៤ គឺ៖

១. ការរចនាស្អាតបែបសាមញ្ញ

២. គុណភាពស្តង់ដារជប៉ុន

៣. មានមុខងារច្រើន និងច្បាស់លាស់

៤. ងាយស្រួលប្រើ និងតុបតែងជាមួយសម្ភារៈផ្សេងៗទៀត

HÓME CÓORDY ( ホームコーディ) ធ្វើអោយគេហដ្ឋានរបស់លោកអ្នកកាន់តែស្រស់ស្អាត ការរស់នៅប្រកបដោយផាសុខភាព។

ទីតាំង៖ អ៊ីអនភ្នំពេញ ជាន់ទី២ ជិតកន្លែងលក់សម្ភារៈបន្ទប់គេង https://goo.gl/maps/Uh7ZUbyHEsgRHZiNA

មតិយោបល់