• 2020-06-11 00:25:08
  • សុខភាព

ប្រសិនបើប្រុសៗមិនរួមភេទសោះ តើនឹងមានរឿងអ្វីកើតឡើង?

  • 2020-06-11 00:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើមនុស្សប្រុសមិនរួមភេទសោះ តើពងស្វាសអាចមានបញ្ហា ឬផ្ទុះបែកដែរឬទេ? អ៊ីចឹង មេជីវិតឈ្មោលរត់ទៅណា? ទេ! វាមិនពិតទេ! វាមិនអាចនោះទេ!

ការមិនរួមភេទ មិនប៉ះពាល់ដល់បុរស ឬស្ត្រីនោះទេ ហើយពងស្វាស ឬប្រដាប់ភេទរបស់បុរសក៏នឹងមិនផ្ទុះនោះដែរ។

ក្មេងប្រុស និងបុរស ផលិតមេជីវិតឈ្មោលគ្រប់ពេលវេលា។ ប្រសិនបើពួកគេមិនរួមភេទ ឬបញ្ចេញទឹកកាមនោះទេ មេជីវិតឈ្មោល ត្រូវបានស្រូបចូលក្នុងខ្លួនរបស់ពួកគេ។

ការបាញ់ទឹកកាម អាចកើតឡើងបាន ប្រសិនបើពួកគេសម្រេចកាមដោយខ្លួនឯង ឬមានក្តីសុបិនពេលយប់ ហើយពួកគេមិនចាំបាច់ត្រូវតែរួមភេទនោះទេ៕

ប្រភព៖ Health.com.kh កែសម្រួលដោយ ៖ ឈឹម សៅភារ៉ា

មតិយោបល់