• 2020-06-12 01:39:12
  • ព័ត៌មាន

ព្រះអង្គម្ចាស់​ប៊ែលហ្ស៊ិក​ត្រូវបាន​ពិន័យ​ប្រាក់ចំ​ពោះការ​រំលោភ​វិធានការ​ប្រឆាំង​កូវី​ដ​១៩ ​នៅអេ​ស្ប៉ាញ​

  • 2020-06-12 01:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​រដ្ឋាភិបាល​បាន​ប្រាប់​សារព័ត៌មាន​AFP​កាលពី​ថ្ងៃ​ពុធ​ទី​១០ ខែ​មិថុនា​នេះ​ថា​ព្រះអង្គម្ចាស់​បែលហ្ស៊ិក​ព្រះនាម ហ្សូ​អាជីម​( Joachim) ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន ១០,៤០០ អឺរ៉ូ​(១១.៧៩៩ ដុល្លារ​) នៅ​ប្រទេស​អេ​ស្ប៉ាញ​ពី​បទ​រំលោភ​ច្បាប់​”​ការបិទ​ប្រទេស​”​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅពេល​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ក័​រដូបា ។​

​អង្គ​ម្ចាស់ ហ្សូ​អាជីម ដែល​បានន​មកដល់​ប្រទេស​អេ​ស្ប៉ាញ​កាលពី​ចុងខែ​មេសា​បាន​សារភាព​ពី​ការរំលោភ​នេះ បន្ទាប់​ពី​វេបសាយ El Confidencial បាន​ចុះផ្សាយ​រឿងរ៉ាវ​នេះ​។​

​មន្ត្រី​នោះ​បាន​និយាយ​ថា​ការផាកពិន័យ​នេះ​គឺ​ត្រូវបាន​ធ្វើឡើង​ចំពោះ​ការរំលោភបំពាន​វិធានការ​ចត្តា​ឡី​ស័ក ដែល​ព្រះអង្គ​បាន​ទទួលស្គាល់ ថា​ព្រះអង្គ​ត្រូវ​បាន​ជូនដំណឹង​ជាមុន​ហើយ​​ព្រះអង្គ​ត្រូវ​បង់លុយ​១០,៤០០​អឺរ៉ូ​។​

​វេបសាយ​នេះ​បាន​បញ្ចេញ​សេចក្តីរាយការណ៍​មួយ​ដែល​បាន​លេច​ធ្លាយ​ពី​ក្រុម​អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់​ថា មនុស្ស​ម្នាក់​ដែល​បាន​ធ្វើដំណើរ​ពី​ប៊ែលហ្ស៊ិក បាន​ជួប​មិត្តភក្តិ​និង​អ្នក​ស្គាល់គ្នា​សរុប​ចំនួន ២៧ នាក់​កាល​ថ្ងៃទី ២៦ ខែ​ឧសភា​នៅ​អគារ​លំនៅដ្ឋាន​មួយ​នៅ​ទីក្រុង​ក័​រដូបា​”​។​

​ការប្រមូលផ្តុំ​ជួបជុំ​មនុស្ស​លើសពី​១៥​នាក់​មិន​ត្រូវបាន​អនុញ្ញាត​ទេ​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​នេះ ដោយសារ​តំបន់​នេះ ត្រូវបាន​ដាក់​នៅ​ក្រោម​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​នេះ​។​

២​ថ្ងៃ​បន្ទាប់ពី​ការជួបជុំ​នៅ​ធី​ជប់លៀង​នោះ ក្រុម​មនុស្ស​ដដែល​ដែល​មកពី​បែលហ្ស៊ិក បាន​ធ្វើតេស្ត៍​វិជ្ជ​មានកូ​វីដ​១៩​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​នេះ​។​

​ព្រះអង្គម្ចាស់ ហ្សូ​អាជីម ដែល​មាន​ព្រះជន្ម ២៨​វស្សា​នេះ​មាន​ពពេល ១៥ ថ្ងៃ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការផាកពិន័យ​នេះ​។​

​ប្រទេស​អេ​ស្ប៉ាញ​គិត​មក​រហូត​ដល់​ពេល​នេះ មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន ២៧,០០០​នាក់​៕​

ប្រភព៖ រស្មីកម្ពុជា ​ប្រែសម្រួល​៖​សុខា​/sn

មតិយោបល់