• 2020-06-12 12:51:39
  • ព័ត៌មាន

ដឹងអត់ថា សត្វស្មោញមានប៉ុន្មានក្បាល នៅលើពិភពលោក?

  • 2020-06-12 12:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មោញ (Oriental Darter)​ គឺជាបក្សីមួយប្រភេទមានមាឌធំ រហូតដល់៨៥-៩៧សង់ទីម៉ែត្រ និងស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតរងគ្រោះ។ ចំនួនរបស់វានៅលើ​សាកលលោក មានប្រមាណជា ២ម៉ឺន ២ពាន់ក្បាល ខណៈចំនួននេះមានការធ្លាក់ចុះនៅតាម​ទីជម្រក​នីមួយៗ អាស្រ័យហេតុនេះគេចាត់វាជាប្រភេទជិត​រងគ្រោះ។

យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា សត្វស្មោញ បន្តពូជលឿនជាងគេ ហើយរងការរំខានខ្លាំងពី មនុស្ស។ វារស់នៅជាហ្វូង ដែលអាចងាយស្រួលក្នុងការពារ និង​រាប់ចំនួនសំបុករបស់វា។ ចំនួនសំបុករបស់សត្វស្មាញ មានភាពថេរ​ស្ថិតនៅចន្លោះ ៦ពាន់ សំបុកចាប់តាំងពីឆ្នាំ ២០០៨មក។

អង្គការសមាគមអភិរក្សសត្វព្រៃ និងក្រសួងបរិស្ថាន បាននឹងកំពុងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីការពារសត្វស្លាបទឹក​ទាំងនោះ រួមទាំងថនិកសត្វ ពួកល្មួន និងមច្ឆជាតិ នៅតំបន់ព្រែក​ទាល់ ដែលជាតំបន់ស្នូល និងជាតំបន់លិចទឹកនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប។

រូបភាព៖​ សោម​ ពិសិដ្ឋ​,​ WCS-Cambodia

អត្ថបទ៖​ WCS-Cambodia

មតិយោបល់