• 2020-06-15 08:42:47
  • ព័ត៌មាន

ចូលរួមរំលែកទុក្ខ! ស្លាប់យ៉ាងហោច ១៩នាក់ ក្រោយផ្ទុះឡានដឹកសាំងនៅប្រទេសចិន

  • 2020-06-15 08:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការផ្ទុះរថយន្តដឹកប្រេងនៅភាគអាគ្នេយ៍ប្រទេសចិន បានសម្លាប់មនុស្ស ១៩ នាក់ និងបណ្តាលឱ្យមនុស្សជាង ១៧០ នាក់រងរបួសនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

រថយន្តខាងលើ បានដឹក​ប្រេង​សាំង​នៅពេលវាបានផ្ទុះនៅលើផ្លូវហាយវ៉េក្នុងខេត្តហ្សេជាំងកាលពីថ្ងៃសៅរ៍។ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីកម្ទេចកម្ទី និងផ្សែងដែលព័ទ្ធជុំវិញតំបន់ ហើយ​បង្កឱ្យខូចខាតដល់អាគារ។ អាជ្ញាធរនិយាយថាពួកគេកំពុងស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ។ ការផ្ទុះនេះបានកើតឡើងនៅក្បែរភូមិ Liangshan ជិតទីក្រុង Wenling ។ លើស​ពី​នេះ​ទៀត រថយន្ដ​បាន​ផ្ទុះ​ជា​លើកទី ២ ក្រោយ​ត្រូវបានរុញចូលអគាររោងចក្រមួយនៅជិតផ្លូវហាយវេ។ លោក Zhu Minglian អភិបាលរងក្រុង Wenling បាននិយាយថាអ្នកជួយសង្គ្រោះជាង ២ ៦០០ នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់កន្លែង​កើតហេតុ ហើយកិច្ចប្រឹងប្រែងនៅតែបន្តដើម្បីជួយសង្គ្រោះអ្នករស់រានមានជីវិត។

យោងតាមគេហទំព័រក្នុងស្រុក Chongqing Daily បានឲ្យ​ដឹង​ដែរថា ក្រុមហ៊ុនដែលជាម្ចាស់រថយន្ត​នេះ​ត្រូវបានអាជ្ញាធរពិន័យចំនួន ១១ ដងរួចមកហើយកាលពីពេលកន្លងមកដោយសារ​គោរព​តាម​ច្បាប់​ផ្នែកសុខភាព និងសុវត្ថិភាព៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់