- 2020-06-17 03:28:02
- ព័ត៌មាន
ទ័ពអាកាសថៃត្រៀមបង្ហោះផ្កាយរណបលើកដំបូងទៅកាន់ទីអវកាសនៅថ្ងៃសុក្រនេះ
- 2020-06-17 03:28:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ័ពអាកាសថៃត្រៀមបង្ហោះផ្កាយរណបលើកដំបូងទៅកាន់ទីអវកាសនៅថ្ងៃសុក្រនេះ
ចន្លោះមិនឃើញ
ផ្កាយរណបដំបូងរបស់កងយោធាប្រទេសថៃមានឈ្មោះថា Napa-1 ដែលមានតម្លៃជាង១០០លានបាត ឬ៣លានដុល្លារអាមេរិកនឹងត្រូវបាញ់ទៅកាន់ទីអវកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ។
ក្រោយពន្យារពេលអស់៣លើកក្នុងការបង្ហោះដោយសារបញ្ហាបច្ចេកទេស និងកូវីដ-១៩ កងទ័ពអាកាសរ៉ូយ៉ាល់ថៃ ហៅកាត់ថា (RTAF) គ្រោងនឹងបង្ហោះផ្កាយរណបយោធា Napa-1 ចេញពីតំបន់ស្វយ័ត Ariane Launch Area 1 ជាដែនដីបារាំងនៅទ្វីបអាមេរិកខាងត្បូង វេលាម៉ោង៨ព្រឹក (ម៉ោងនៅកម្ពុជា)។
Napa-1 នឹងត្រូវប្រើជាអាថ៌ដើម្បីសង្កេត និងស្ទង់មើលលំហអាកាសថៃសម្រាប់គោលបំណងការពារសន្តិសុខជាតិដែនអាកាស។ ក្រៅពីនោះ Napa-1 ក៏ត្រូវប្រើផងដែរដើម្បីរកមើលចំណុចក្ដៅដើម្បីការពារភ្លើងឆេះព្រៃ និងបញ្ហាទឹក បង្ការទប់ស្កាត់គ្រោះទឹកជំនន់ ឬរាំងស្ងួតជាដើម៕