• 2020-06-22 04:01:17
  • ព័ត៌មាន

ទីផ្សារបន្លែដាំដុះក្នុងផ្ទះសំណាញ់មានតម្រូវការច្រើន ហើយលក់បានតម្លៃថ្លៃ

  • 2020-06-22 04:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២១ខែមិថុនាឆ្នាំ២០២០ម្សឹលមិញនេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងសហការី បានចុះពិនិត្យទីតាំងដើម្បីរៀបចំប្រព័ន្ធស្រោចស្រព និងសាងសង់ផ្ទះសណាញ់ នៅតាមសហគមន៍កសិកម្មមួយចំនួន ដូចជាសហគមន៍នៅសង្កាត់សំបួរមាសក្រុងកំពង់ចាម ឃុំកោះរកា ស្រុកកំពង់សៀម ឃុំរកាគយ ស្រុកកងមាស ឃុំសូ ភាស ស្រុកស្ទឹងត្រង់។

តាមរយៈការចុះពិនិត្យមើលវឌ្ឍនភាពនៃការដាំដុះដំណាំរបស់កសិករ នាថ្ងៃនេះបានឲ្យដឹងថា៖ ទីផ្សារបន្លែដែលដាំដុះក្នុងផ្ទះសំណាញ់គឺមានតម្រូវការច្រើន ហើយក៏លក់បានតម្លៃថ្លៃដែរ។ដោយឡែកចំពោះសហគមន៍នៅសំបូរមានជ័យ ក្នុងឆ្នាំ ២០១៩ កន្លងទៅ បាននាំគល់ស្លឹកគ្រៃទៅលក់នៅផ្សារដើមគរនិងផ្សារនាគមាសបានចំនួន៩៨០តោន ដោយ មានតម្លៃ៩០០-១ ១០០៛/ក្នុង១គីឡូក្រាម។

សូមបញ្ជាក់ថាដំណាំស្លឹកគ្រៃមិនរើសដី ងាយដាំ ដុះធន់នឹងភាពរាំស្ងួត ជម្ងឺ សត្វល្អិតបំផ្លាញ ហើយទិន្ន ផលជាមធ្យម ២០តោន/ហិចតា ។

ប្រភព៖ ហ្វេសប៊ុកផេក ឯកឧត្តម វេង សាខុន

មតិយោបល់