• 2020-06-23 07:09:54
  • ព័ត៌មាន

រដ្ឋបាលក្រុងព្រះសីហនុ ចុះអប់រំធ្វើកំណត់ហេតុអប់រំម្ចាស់ផ្ទះ កុំឲ្យបង្ហូរទឹកស្អុយលើផ្លូវសាធារណៈ

  • 2020-06-23 07:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងចុះអប់រំប្រជាពលរដ្ឋ នៅតាមផ្ទះកុំឲ្យបង្ហូរទឹកស្អុយ មកកាន់ផ្លូវសាធារណៈ កាលពីព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២០។

លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយមន្ទីរសាធារណការ មន្ទីរបរិស្ថាន ចុះធ្វើកំណត់ហេតុអប់រំម្ចាស់ផ្ទះ កុំអោយបង្ហូរទឹកស្អុយមកលើផ្លូវសាធារណៈបន្តទៀត ទីតាំងស្ថិតនៅក្រុម១៦ ភូមិ២ សង្កាត់២ ក្រុងនិងខេត្តព្រះសីហនុ។

លោក លឹម ភត្រី មន្រ្តីរដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាក់បន្ថែមថា «ចាប់ពីពេលនេះតទៅ ការចុះរៀបចំសណ្តាប់ធ្នាប់ គឺវិធានការក្តៅហើយ ដើម្បីផលប្រយោជន៍រួម ទីក្រុងមានរប្រៀបរៀបរយ...មិនកកស្ទះចរាចរណ៍...បរិស្ថាន អនាម័យល្អ...»

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់