• 2020-06-25 04:26:21
  • ព័ត៌មាន

ចិនដីគោក រកឃើញអ្នកឆ្លងវីរុសក្នុងសហគមន៍ ១៩ករណីបន្ថែមទៀត

  • 2020-06-25 04:26:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាខ្លួនបានទទួលរបាយការណ៍នៃករណីឆ្លងមេរោគ​កូវីដ​១៩ ក្នុង​រយៈ​ពេល ២៤​ម៉ោង​ចុងក្រោយ​ចំនួន ១៩​ករណី​ថ្មី។

ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​អស់ ក្នុង​នោះ​មាន ១៤​ករណី​ជា​ការ​ចម្លង​ក្នុង​សហគមន៍ ខណៈ​ដែល​ប្រាំ​ផ្សេង​ទៀត ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ស្រុក។ ជាមួយគ្នា​ដែរ គណកម្មការ​សុខាភិបាល​ជាតិ​ចិន​បន្ថែម​ថា​អ្នក​ឆ្លង​ក្នុង​សហគមន៍ ១៣​នាក់​មក​ពី​ទីក្រុង​ប៉េកាំង និង​ម្នាក់​នៅ​ក្នុង​ខេត្ត Hebei ដែល​នៅ​ក្បែរ​នោះ។ គួរ​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​សរុប ៨៣ ៤៤៩​នាក់ ក្នុង​នោះ​អ្នក​ស្លាប់​មាន ៤ ៦៣៤​នាក់ ខណៈ​ដែល ៧៨ ៤៤៣​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់