• 2020-06-30 00:24:53
  • ព័ត៌មាន

ក្រសួងប្រាប់ឲ្យមានការប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់

  • 2020-06-30 00:24:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងនៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ឲ្យដឹងថា អាកាសធាតុនៅកម្ពុជាមានខ្យល់មូសុងនិរតីបក់ខ្លាំង ជាមួយនឹងជ្រលងនៃប្រព័ន្ធសម្ពាធទាបបង្កើនឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ឥទ្ធិពលនេះ អាចធ្វើឲ្យអាកាសធាតុមានភ្លៀងតិច ទៅច្រើន ទៅតាមតំបន់។

ការព្យាករណ៍អាកាសធាតុ ដែលធ្វើឡើងដោយក្រសួងធនធានទឹក និងឧតុនិយមនេះ ធ្វើឡើងគិតចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២០។

ដោយផ្អែកតាមការព្យាករណ៍ខាងលើនេះ ក្រសួងបានប្រាប់ដល់អ្នកដំណើរសមុទ្រ និងប្រជានេសាទ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងអាចកើតមានជាយថាហេតុ។

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់