• 2020-06-30 04:45:31
  • ព័ត៌មាន

ខេត្តព្រះសីហនុ មនុស្ស៥នាក់ ត្រូវបានជួយសង្រ្គោះ បន្ទាប់ពីជាប់នៅលើកោះ ជាច្រើនម៉ោង

  • 2020-06-30 04:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស៥នាក់ ដែលជាប់នៅលើទូក២គ្រឿង ត្រូវបានជួយសង្គ្រោះបន្ទាប់ពីត្រូវរលកខ្លាំងវាយផ្ទប់ ជាប់គឿងនិងថ្ម នៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុ ទៅកោះរ៉ុង កាលពីរសៀលថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ដោយក្រុមសង្គ្រោះរបស់ឧកញ៉ា ទៀ វិចិត្រ។

លោកឧកញ៉ា ទៀ វិចិត្រ គ្រាន់តែទទួលបានដំណឺងពីក្រុមមនុស្ស និងទូកនេសាទ ដែលកំពុងជាប់គាំង នៅលើកោះមួយកន្លែង លោកក៏បានរៀបចំអូប័រ ល្បឿនលឿន ដើម្បីទៅជួយសង្រ្គោះជាបន្ទាន់។ លោកបានបញ្ចាក់ថា ដោយសារតែមានខ្យល់ និងរលកបោកបក់ខ្លាំងពេក ធ្វើអោយអោយការសង្រ្គោះ ជួបការលំបាក និងប្រើរយៈពេលយូរ តែយ៉ាងណាមិញ មនុស្សទាំង៥នាក់ត្រូវបានជួយសង្គ្រោះ និងបាននាំមកដល់កន្លែងសុវត្ថិភាពនៅល្ងាចថ្ងៃដដែល។ លោកឧកញ៉ា ក៏បានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំងពីគ្រឿង ក្នុង១គ្រឿង ១លានរៀលផងដែរ។

គួរបញ្ជាក់ដែរថា ទូកនេសាទទាំង២នេះ អូសគ្នា ដោយសារតែទូក១គ្រឿងទៀតខូច ចៃដន្យមកដល់សមុទ្រ ក្បែរកោះថាស ចំពេលមានរលកខ្លាំង ទូកទាំង២គ្រឿងក៏ត្រូវវាយពន្លិច គឿងជាប់និងថ្មតែម្តង៕

ខាងក្រោមនេះ ជាវីដេអូទាំងស្រុង នៃសកម្មភាព ការជួយសង្គ្រោះ ប្រជានេសាទ កណ្តាលសមុទ្រ ម្តុំកោះថាស

អត្ថបទ ៖ Art

មតិយោបល់