• 2020-06-30 23:46:52
  • ព័ត៌មាន

ជំងឺកូវីដ៖ ចិនផ្អាកនាំចូលសាច់ពីរោងចក្រចំនួន ៣ប្រទេស

  • 2020-06-30 23:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន​បាន​ផ្អាក​ការនាំ​សាច់​ចូល​ពី​រោងចក្រ​បន្ថែមទៀត​នៅពេល​ដែល​ប្រទេស​អាស៊ី​មួយ​នេះ​បន្ត​មាន​ការច្របូកច្របល់​នៅ​ទីផ្សារ​កសិកម្ម​សកល​ដែល​ទាក់ទង​គ្នា​រវាង​កា​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​និង​អាហារ​។​

​ក្រុម​អាជ្ញាធរ​គយ​បាន​ផ្អាក​ការ​នាំចូល​ពី​រោងចក្រ​នៅ​ប្រទេស​មួយចំនួន​ដែល​រួម​មាន​ប្រេ​ស៊ីល កាណាដា និង អាល្លឺម៉ង់​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ដែល​ចុះផ្សាយ​លើ​គេហទំព័រ​របស់​នាយក​​ដ្ឋា​ន​មួយ​។ ខណៈពេល​ដែល​ចិន​មិន​បាន​ផ្តល់ ហេតុផល​សម្រាប់​ការផ្អាក​នេះ មាន​សេចក្តីរាយការណ៍​ថា ភាគច្រើន​នៃ​រោងចក្រ​ទាំងនោះ មាន​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩​។​

ក្រុម​អាជ្ញាធរ​គយ​ចិន​បាន​ផ្អាក​ការនាំ​សាច់​ចូល​ពី​រោងចក្រ​នៅ​ប្រទេស​មួយចំនួន​ដែល​រួមមាន ប្រេ​ស៊ីល កាណាដា និង អាល្លឺម៉ង់​

​ប្រទេស​នេះ​បាន​ចាត់​វិធានការ​ដែល​មិន​រំពឹង​ទុក​ជាមុន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដែល​ធ្វើឱ្យ​មាន​ភាពចម្រូងចម្រាស​នៅ​ពេល​ក្រុមហ៊ុន​របស់ខ្លួន​បាន​ស្នើ​ឱ្យ​ក្រុម​អ្នកផ្គត់ផ្គង់​អាហារ​នៅ​ជុំវិញ​ពិភពលោក​​ចុះហត្ថលេខា​លើ​ឯកសារ​បញ្ជាក់​ទំនិញ​របស់​ពួកគេ​ថា​បាន​បំពេញ​តាម​ស្តង់ដារ​សុវត្ថិភាព​ដើម្បី​ធានា​ថា​ទំនិញ​ទាំងនោះ​មិន​មាន​ផ្ទុក​វីរុស​ឆ្លង​នេះ​។

​បណ្តា​ប្រទេស​នាំចេញ​និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ច្រាន​ចោល​ការស្នើ​ដូច្នេះ ដោយ​ប្រកាស​ថា​មិន​មាន​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ការឆ្លង​វីរុស​ទៅ​នឹង​អាហារ​ទេ​។​

​លោក ឡា​ស អាល់​ប៊ែតសិន ប្រធាន​ផ្នែក​លក់​សកល​នៃ​ក្រុមហ៊ុន​សាច់​Crown Pork ដែល​រោងចក្រ​មួយ​នៅ​អាល្លឺម៉ង់​ត្រូវបាន​ផ្អាក​នោះ បាន​និយាយថា​”​វា​ជា​បញ្ហា​មួយ ដែល​យើង​បាន​បញ្ចប់ទៅ​​នៅក្នុង​ស្ថានភាព​បែបនេះ ” ។​

​លោក​បាន​និយាយថា ” ជា​អកុសល​នោះ ការនិយាយ​អំពី​ការ​ធ្វើតេស្តិ៍​វិជ្ជមាន​កា​លពី​សប្តាហ៍​មុន​បានន័យថា​ក្រុម​អាជ្ញាធរ​ចិន​បាន​បិទ​ការនាំចេញ​សាច់ជ្រូក​ពី​កន្លែង​រោងចក្រ​របស់​យើង​”​។​

​ចំណាត់ការ​នេះ​កើត​ឡើង​បន្ទាប់ពី​ការផ្ទុះ​វីរុស​នៅក្នុង​ទីក្រុង​ប៉េកាំង​ត្រូវបាន​គេ​រកឃើញ​វីរុស​នេះ​ដំបូងបង្អស់​នៅជាប់​នឹង​ជ្រុញ​ដែល​ប្រើ​ដោយ​អ្នក​លក់​ត្រី​សាល់​ម៉ុន​នាំចូល​ពី​អឺរ៉ុប​។​គណៈកម្មកា​រសុខ​​ភាព​ជាតិ​របស់​ប្រទេស​នេះ បាន​និយាយថា​មិន​មាន​ភស្តុតាង​បង្ហាញ​ថា​ត្រី​នេះ​ជា​ប្រភពដើម​ឬ​ជាប់​ទាក់ទង​នឹង​វីរុស​នេះ​ទេ​ប៉ុន្តែ ត្រី​សាល់​ម៉ុន នៅតែ​ត្រូវបាន​ដក​យក​ចេញពី​ផ្សារ​ទំនើប​ធំៗ ៕

ប្រភព៖ រស្មីកម្ពុជា Rasmei-news

មតិយោបល់