- 2020-07-02 00:44:49
- ព័ត៌មាន
កូរ៉េខាងត្បូងជំរុញឲ្យ Trump និង Kim Jong Un ជួបគ្នាស្វែងរកដំណោះស្រាយម្ដងទៀត
- 2020-07-02 00:44:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូងជំរុញឲ្យ Trump និង Kim Jong Un ជួបគ្នាស្វែងរកដំណោះស្រាយម្ដងទៀត
ចន្លោះមិនឃើញ
លោក Moon Jae In ប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញគោលជំហរចង់ឃើញជំនួបស្វែងរកដំណោះស្រាយសារជាថ្មីរវាងអាមេរិក និងកូរ៉េខាងជើងនាពេលឆាប់ៗខាងមុខនេះ។
កូរ៉េខាងត្បូងបានលើកសំណើនេះទៅកាន់សេតវិមានកាលពីម្សិលមិញ ហើយភាគីអាមេរិកក៏បញ្ជាក់ដែរថាខ្លួនមិនដែលទាត់ចោលដំណោះស្រាយដោយការចរចាជាមួយកុម្មុយនិស្តម្ដងណាឡើយ តែថាបើចង់ឲ្យមានការជួបគ្នាឆាប់ៗរវាងលោក Donald Trump និងលោក Kim Jong Un ទំនងជាមិនអាចបានទេព្រោះតែបញ្ហាកូវីដ១៩។
លោក Steve Biegun អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់កាលពីដើមសប្ដាហ៍នេះថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែបើកចំហការពិភាក្សាជាមួយក្រុងព្យុងយ៉ាង ហើយគោលបំណងរបស់អាមេរិកនៅតែដដែលគឺ ការលុបបំបាត់ទាំងស្រុងនៃអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕