• 2020-07-02 07:05:48
  • ព័ត៌មាន

ប្រតិភូក្រុមហ៊ុនជប៉ុន គាំទ្រផលិតសម្ភារៈនិងបរិក្ខាប្រើប្រាស់បរិស្ថាន ជួយដល់កម្ពុជា

  • 2020-07-02 07:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Kei NISHIHARA អនុប្រធានក្រុមហ៊ុនMinebeaMitsumi នាទីស្តីការក្រសួងបរិស្ថាន។ ជំនួបពិភាក្សានេះបានផ្តោតជាសំខាន់លើការចូលរួមប្រតិបត្តិការងារគ្រប់គ្រងបរិស្ថារបស់ជប៉ុននៅកម្ពុជា។

ក្នុងឱកាសនោះ លោក Kei NISHIHARAបានសំដែងការរីករាយដោយឃើញកម្ពុជារីកចម្រើនលើគ្រប់វិស័យ ជាពិសេសការគ្រប់គ្រងបរិស្ថាន និងបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលផ្តល់កិច្ចសហការល្អជាមួយក្រុមហ៊ុនជប៉ុនMinebea លើវិស័យបរិស្ថាន។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថាប្រទេសជប៉ុនបានចូលរួមចំណែក ដល់ការងារគ្រប់គ្រង បរិស្ថាននៅកម្ពុជា ជាពិសេសក្រុមហ៊ុន Minebea បានគាំទ្រផលិតសម្ភារៈនិងបរិក្ខាប្រើប្រាស់ជួយដល់បរិស្ថាន ផលិតផលបញ្ចេញកាបូនតិច តម្លៃសមរម្យ ដូចជាអំពូលភ្លើង LED កំពុងប្រើប្រាស់នៅកម្ពុជា។ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យមហ៊ុនMinebea បន្តពង្រឹងកិច្ចសហប្រតិបត្តិល្អថែមទៀតជាមួយក្រសួងបរិស្ថាន ជាពិសេសការចូលរួមក្នុងសកម្មភាពប្រតិបត្តិល្អក្នុងវិស័យបរិស្ថាននៅកម្ពុជា៕

ប្រភព៖ ក្រសួងបរិស្ថាន

មតិយោបល់