• 2020-07-06 00:52:59
  • ព័ត៌មាន

បុរស​ឥណ្ឌា​ពាក់​ម៉ាស់​មុខ​ធ្វើ​ពី​មាស​ដើម្បី​បញ្ចៀស​កូរ៉ូណា​

  • 2020-07-06 00:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ឥណ្ឌា​ម្នាក់​បា​និយាយថា លោក​បាន​ចំណាយ​ប្រាក់​ ៤ ០០០​ដុល្លារ​សំរាប់​ម៉ាស់​មុខ​ធ្វើ​ពី​មាស​មួយ​ដើម្បី​ការពារ​លោក​ពី​វីរុស​កួរ៉ូណា​ដែល​កំពុង​វាយប្រហារ​ប្រទេស​។​

​ម៉ាស់​មុខ​ថ្លៃ​បំផុត​នេះ​ទម្ងន់​៦០​ក្រាម និង​ចំណាយពេល​៨​ថ្ងៃ​ទម្រាំ​ជាង​មាស​និង​ជាង​ឆ្លាក់​ផលិត​វា​បាន នេះ​បើ​តាម​លោក សាន់​កា គួ​ហាដេ មកពី​ទីក្រុង​ពូន​ភាគ​ខាងលិច​។​

​លោក​សាន់​កា បាន​និយាយថា «​វា​ជា​ម៉ាស់​ស្តើង​មួយ និង​មាន​រន្ធ​ញើស​តូចៗ​ដើម្បី​ជួយ​អោយ​យើង​ដកដង្ហើម​។​ខ្ញុំ​មិន​ប្រាកដ​ទេ​ថា​វា​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​ខ្ញុំ​ពី​ការ​​ឆ្លង​វីរុស​កូរ៉ូណា តែ​ខ្ញុំ​មាន​វិធានការ​ការពារ​ផ្សេងៗ​ទៀត​»​។​

​នៅ​ពេល​ចេញ​ក្រៅ​ផ្ទះ លោក​ចូលចិត្ត​ពាក់​គ្រឿងអលង្ការ​មាស​ជ​ម្ងន់​១​គី​ឡូ រួម​មាន​ខ្សែក ខ្សែដៃ​និង​ចិញ្ចៀន​។​ លោក​បាន​អោយដឹងថា​លោក​បែកគំនិត​អោយគេ​ផលិត​​ម៉ាស់​មាស​នេះ​ក្រោយពី​ឮ​ថា មាន​បុរស​ម្នាក់​ពាក់​ម៉ាស់​មុខ​ធ្វើ​ពី​ប្រាក់​និង​ «​មនុស្ស​ច្រើន​ណាស់​តែង​សុំ​ខ្ញុំ​ថត​សែ​ល​ហ្វ៊ី​»៕

ប្រភព៖ រស្មីកម្ពុជា អត្ថបទ៖ រស្មីកម្ពុជា

មតិយោបល់