- 2020-07-13 02:07:13
- ព័ត៌មាន
ដឹងរឿងដែលល្បីថាសំណង់ប្រាសាទបុរាណខ្មែរមានវត្តមានលើទឹកដីជប៉ុន
- 2020-07-13 02:07:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងរឿងដែលល្បីថាសំណង់ប្រាសាទបុរាណខ្មែរមានវត្តមានលើទឹកដីជប៉ុន
ចន្លោះមិនឃើញ
អាណាចក្រខ្មែរពីសម័យដើមលាតសន្ធឹងធំធេងណាស់នៅជ្រោយឥណ្ឌូចិនរហូតមានទឹកដីលាតសន្ធឹងលើប្រទេសឡាវ, ថៃ និងមួយផ្នែកនៃប្រទេសវៀតណាមភាគខាងត្បូងនាពេលបច្ចុប្បន្នហើយមានព្រំប្រទល់ដែនគោកជាប់ចិន, ភូមា និងរហូតដល់ម៉ាឡេស៊ី។
បុរាណដ្ឋាន ប្រាសាទ និងវត្តអារាមបុរាណខ្មែរនៅសេសសល់ ពាសេពេញប្រទេសក្បែរខាងដូចជា ថៃ, ឡាវ និងវៀតណាម សុទ្ធសឹងជាសក្ខីកម្មបង្ហាញពីឥទ្ធិពលអាណាចក្រខ្មែរនាសម័យអង្គរ។
ដោយឡែកនៅប្រទេសជប៉ុនឯណោះវិញក៏មានដែរនូវប្រាសាទបុរាណជារចនាបថខ្មែរយ៉ាងល្អឯក ឈរយ៉ាងរឹងមាំនៅលើកំពូលភ្នំធម្មតាហាលវាលហាលខ្យល់ដែលមនុស្សភាគច្រើនមិនសូវបានដឹង និងស្គាល់។ ប្រាសាទនោះគឺជាវត្តក្នុងប្រទេសជប៉ុនដែលសាងសង់ឡើងតាមរចនាបថខ្មែរយកគំរូតាមប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។
ប្រាសាទអង្គរវត្តចម្លងមានទីតាំងស្ថិតនៅក្នុងខេត្តតូចបំផុតមួយរបស់ជប៉ុនឈ្មោះ Kagawa ស្ថិតនៅលើកោះ Shikoku ដែលមានទីក្រុងឈ្មោះ Takamatsu។
អង្គរវត្តខ្មែរសង់ក្នុងសតវត្សទី១២ តែប្រាសាទចម្លងនៅជប៉ុននេះសង់ឡើងក្នុងសតវត្សទី២០ អំឡុងឆ្នាំ១៩៩១ ហើយមានកំពូលតែមួយប៉ុណ្ណោះចំកណ្ដាលអមដោយកំពែងព័ទ្ធជុំវិញពោលគឺមិនចម្លងតាមមហាប្រាសាទអង្គរទាំងស្រុងនោះទេ។ ការចម្លងតែមួយផ្នែកនេះបានធ្វើឲ្យប្រាសាទនោះមានរូបរាងស្រដៀងទៅនឹងប្រាសាទបន្ទាយសំរ៉ែ ឬភ្នំរូងទៅវិញ៕