• 2020-07-13 04:23:25
  • ព័ត៌មាន

បារាំង​ថា​វ៉ាក់សាំង​កូវីដ​ពេញលេញ​ទំនង​ជា​ផលិត​មិន​ទាន់​នៅឆ្នាំ២០២១ ទេ​

  • 2020-07-13 04:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ខាង​សុខាភិបាល​នៃ​​ប្រទេស​បារាំង​បាន​ប៉ាន់ស្មាន​ថា​ លទ្ធភាព​នៃ​ការ​ផលិត​វ៉ាក់សាំង​ការពារ​កូវីដ​១៩​ឲ្យ​រួចរាល់​នៅ​ឆ្នាំ​២០២១​គឺ​មាន​តិចតួច​បំផុត។​

គិត​ត្រឹម​ខែ​កក្កដា​នេះ​គឺ​រយៈពេល​ជាង​កន្លះ​ឆ្នាំ​ហើយ​ដែល​មេរោគ​​កូវីដ​១៩​ដែល​ផ្ទុះ​ចេញ​ពី​ទីក្រុង​វ៉ូហាន​​បាន​រាតត្បាត​ពាសពេញ​ពិភពលោក។​ មក្រុម​ស្រាវជ្រាវ​នៃ​ប្រទេស​អឺរ៉ុប​ អាស៊ី​ និង​អាមេរិក​ រួម​ទាំង​អង្គការ​សុខភាព​ពិភពលោក​លោក​ផង​បាន​ដុតដៃដុត​ជើង​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ប៉ុន្តែ​គ្មាន​ការ​ធានា​១០០%​​ណា​មួយ​​ត្រូវ​បាន​ប្រកាស​​ឡើយ។​

អ្នកឯកទេសជនជាតិបារាំងម្នាក់​បាន​ព្យាការណ៍​ថា​ជា​រឿង​សឹង​តែ​មិន​អាច​ទៅ​រួច​បើ​សិន​ជា​ឆ្នាំ​២០២១​ វ៉ាក់សាំង​ត្រូវ​បាន​ផលិត​សម្រេច​១០០%​ព្រោះ​វា​ចាយ​ពេល​យូរ​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​ ដូច្នេះ​ប្រទេស​នានា​ទូទាំង​ពិភពលោក​ ពិសេស​គឺ​មនុស្ស​ម្នាក់​ៗ​ដាច់​ខាត​ត្រូវ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​​ឯង​ និង​រក្សា​អនាម័យ​ជាប់​ជានិច្ច៕

ប្រភព៖ France24 ប្រែសម្រួល៖ សៀនហួរ​

មតិយោបល់