• 2020-07-13 11:05:14
  • សុខភាព

ការស្រាវជ្រាវមួយ បង្ហាញពី​ភាពខុសគ្នារវាងបុរស និងស្រ្ដី នៃចំនួន​សម្រេច​កាមខ្លួនឯង

  • 2020-07-13 11:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​ធម្មតា ​បុរស​​ ត្រូវ​បាន​គេ​ដឹង​ថា ធ្លាប់​សម្រេច​កាម​​​ច្រើនដង​ ជាង​ស្ត្រី​។ ការ​សិក្សា​ស្រាវ​ជ្រាវ​​មួយ​ ពិត​ជា​បាន​បង្ហាញ​លទ្ធផល​ដូច​ការគិត​នេះមែន ប៉ុន្តែ​អ្វីដែលគួរ​ឲ្យភ្ញាក់ផ្អើល គឺចំនួន​ មិន​ខុស​គ្នា​ច្រើននោះទេ។

ក្រោយ​​​សាកសួរ​ទៅលើ​​បុរស និង​ស្ត្រី​ជាង ៥០០០នាក់ គឺ​អាយុ​ចាប់​ពី ១៨ឆ្នាំ ទៅ ៣៤ឆ្នាំ​ ​ពី​​ទម្លាប់​សម្រេច​កាម​ខ្លួន​ឯង​​របស់​ពួកគេ​រួច​មក លទ្ធផល​បាន​បង្ហាញ​ដូចខាងក្រោម៖

​ស្ត្រី៖

តាម​ស្ថិតិ​បង្ហាញ​ថា ​ស្ត្រី​​ ៨៣%​ ចូល​ចិត្ត​សម្រេច​ដោយ​ដៃ។ ​ស្ត្រី ៣១% ​​ និយាយ​ថាពួក​គេ​សម្រេច​កាម ៣ ទៅ ៤ដង​ ក្នុង​មួយ​សប្ដាហ៍ ចំណែកស្រ្ដី​ ១២% ទៀតបានឆ្លើយថា ពួកគេ​​សម្រេច​កាម​រៀង​រាល់​ថ្ងៃ។

​បុរស៖

ចំពោះ​​បុរស​វិញ​មាន ៩៤%​ ចូលចិត្ត​សម្រេច​​កាម។ ក្នុងចំណោមនោះ ៦០%​ សារភាព​ថាពួកគេ​​​ធ្វើ​វា​បី​បួន​ដង​ក្នុង​មួយ​សប្ដាហ៍ និង ៣៥% ​សារភាព​ថា​​សម្រេច​កាម​រៀង​រាល់​ថ្ងៃ។

យ៉ាងណាក្ដី ​​ការ​វាស់​ស្ទង់​ដែលធ្វើឡើង​ដោយ ភ្នាក់​ងារ SKYN Condoms and AMP ខាង​លើនេះ ធ្វើឡើង​តែនៅ​សហរដ្ឋ​អាមេរិក​មួយប៉ុណ្ណោះ៕

ប្រភព៖ Dailystar ប្រែសម្រួល៖ ភារុណ

មតិយោបល់