• 2020-07-14 02:42:36
  • ព័ត៌មាន

ចាប់ពីពាក់កណ្តាល ខែ កក្កដា រហូតដល់ចុងខែ ប្រទេសកម្ពុជា និងជួបប្រទះកូនរដូវប្រាំង

  • 2020-07-14 02:42:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា នឹងជួបប្រទះកូនរដូវប្រាំង ដែលធ្វើអោយបរិមាណទឹកភ្លៀងមានការថមថយចុះ ចន្លោះពីពាក់កណ្តាលខែ រហូតដល់ចុងខែ កក្កដា។

យោងតាមការចេញផ្សាយ របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយ នៅព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២០ បានអោយដឹងថា សម្ពាធខ្យល់មូសុងនិរតី និងបក់ក្នុងល្បឿនបង្គួរមកលើកម្ពុជា ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា និងធ្លាក់ចុះមកក្នុងកម្រឹតខ្សោយពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកក្កដា ដែលជាហេតុធ្វើអោយស្ថានភាពអាកាសធាតុមានការប្រែប្រួល។

គួរបញ្ជាក់ថា បើទោះបីជាមានការជូនដំណឹង អំពីកូនរដូវប្រាំង ប្រមាណ២សប្តាហ៌ នៅក្នុងកក្កដាយ៉ាងណាក៏ដោយ ប៉ុន្តែ ភ្លៀងនៅតែបន្តធ្លាក់ គ្រាន់តែកម្រឹតទឹកភ្លៀង មានការធ្លាក់ចុះរាយប៉ាយ ថយចុះ និង ដោយអន្លើរ។ យ៉ាងណាមិញ សូមបងប្អូន មានការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានជាយថាហេតុ៕

សូមអានព័ត៌មានបន្ថែមរបស់ក្រសួងនៅទីនេះ ៖

ប្រភព ៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទ ៖ Art

មតិយោបល់