• 2020-07-14 03:50:57
  • ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន «យើងរួមគ្នាការពារ​ កុំឲ្យជំងឺកូវីដ១៩ ឆ្លង​ចូល​សហគមន៍​ឲ្យសោះ»

  • 2020-07-14 03:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ​ឲ្យ​គ្រប់គ្នា​បន្ដ​ការការពារ​កុំ​ឲ្យ​ឆ្លង​ ជាពិសេស​ កុំឲ្យ​ឆ្លង​ជំងឺនេះ​ឆ្លង​ចូល​សហគមន៍​ឲ្យ​សោះ។ សម្ដេចលើកឡើងបែបនេះ​នៅ​អំឡុងពេល​ចុះ​ត្រួតពិនិត្យ មើលជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ហើយនឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ នៅស្រុកពាមរក៍ខេត្តព្រៃវែង។​

សម្ដេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ទៀត​ថា រហូតមកទល់នឹងពេល​នេះ ប្រទេស​កម្ពុជា​គឺ ១០០% គឺជាករណី​វិជ្ជមាន​ជំងឺកូវីដ១៩ នាំចូលពីក្រៅប្រទេស​ នៅមិនទាន់​កើត​មាន​នៅក្នុង​សហគមន៍​នៅឡើយ។​ «កូវីដ១៩​ នៅមិនទាន់​ចប់​នោះទេ ដូច្នេះ​យើង​ត្រូវ​តែបន្ដ​ការការពារ​ពីការឆ្លងជំងឺនេះ»។​

ការលើកឡើងរបស់សម្ដេចតេជោខាងលើនេះ ក្រោយពីក្រសួងសុខាភិបាល​ បានចេញសេចក្ដីប្រកាស​ព័ត៌មាន​នៅព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០២០ ឲ្យ​ដឹង​ថា កម្ពុជា​បាន​រកឃើញករណីថ្មី​ជំងឺកូវីដ១៩​ ចំនួន​០៩ករណី​ថ្មី ដែលទើប​មក​ពីប្រទេសអារ៉ាប៊ីសាអូឌីត ។ ៩ករណីនេះ បន្ថែម​លើ​ ១៥ករណី កាលពីពេល​ថ្មីៗនេះ ធ្វើ​ឲ្យ​តួលេខ​ប្រជាពលរដ្ឋ​ខ្មែរ ទើប​មក​ពីប្រទេស​អារ៉ាប៊ីសាអូឌីត សរុប​ចំនួន ២៤នាក់។​

យ៉ាងណាក៏ដោយ​ សម្ដេចតេជោ ហ៊ុន សែន បាន​លើកឡើង​ថា រហូតមកទល់នឹងពេល​នេះ ប្រទេសកម្ពុជា​មិនមានអ្នកស្លាប់​ដោយសារជំងឺកូវីដ១៩​នោះទេ។​ ប៉ុន្ដែសម្ដេច​ឲ្យ​បន្ដការការពារ តាមបែបអនាម័យ លាងដៃ ដោយសាប៊ូ និង​ជែល និង​ប្រើប្រាស់ម៉ាស់​ឲ្យ​បាន​ជាប្រចាំ​នៅពេល​ចាំបាច់​ផងដែរ។​

ទន្ទឹមនឹង​ការផ្ញើសារ​អំពីរបៀប​រស់នៅ​អនាម័យការពារ​ជំងឺកូវីដ១៩ សម្ដេច​ តេជោ ហ៊ុន សែន ក៏បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​​បាន​បញ្ចេញសាច់ប្រាក់​ ៩២ពាន់លានរៀល ស្មើនឹង​ជាង​២០លានដុល្លារ ដើម្បីជួយដល់ក្រុមគ្រួសារប្រមាណជា​ ៥០ម៉ឺនគ្រួសារ ដែលរងផលប៉ះពាល់​ដោយសារជំងឺកូវីដ១៩៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់