• 2020-07-15 00:39:19
  • ព័ត៌មាន

អង់គ្លេស​​ចាត់​វិធានការពិន័យ​អ្នក​មិន​ពាក់​ម៉ាស់​ ក្រោយ​មាន​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​ច្រើន​ទៅៗ

  • 2020-07-15 00:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស​ថា​ខ្លួន​នឹង​ដាក់​ពិន័យ​យ៉ាង​តឹងរ៉ឹង​ដែល​ពលរដ្ឋ​រូប​ណា​ដែល​ចចេស​មិន​ព្រម​ពាក់​ម៉ាស​នៅ​កណ្ដាល​សំបូរ​មនុស្ស​កកកុញ​ពិសេស​គឺ​ហាង​ទំនិញ​ និង​ផ្សារ​ទំនើប។​

ក្នុង​លិខិត​របស់​ក្រសួង​សុខាភិបាល​អង់គ្លេស​ការ​ពិន័យ​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា​ ខាង​មុខ​ដោយ​ជន​ណា​មិន​ព្រម​ពាក់​ម៉ាស​ការពារ​ត្រូវ​ប្រឈម​ការ​​ពិន័យ​១០០​ផោន​។ ក្រៅ​ពី​ការ​ពិន័យ​ក៏​មាន​ដែរ​នូវ​វិធានការ​ចាប់​បង្ខំ​ឲ្យ​ពាក់​ម៉ាស​ដោយ​សារ​តែ​ពលរដ្ឋ​អង់គ្លេស​ មិន​ខុស​ពី​ពលរដ្ឋ​អឺរ៉ុប​ឯទៀត​គឺ​មិន​ខ្លាច​ទាល់​តែ​សោះ​ចំពោះ​ការ​ឆ្លង​មេរោគ។​

គួរ​បញ្ជាក់​ថា​អង់គ្លេស​គឺ​ជា​ប្រទេស​ដែល​មាន​អត្រា​អ្នក​ស្លាប់​ដោយ​សារ​កូវីដ១៩​ខ្ពស់​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប​រហូត​ដល់​ជាង​ ៤​ម៉ឺន​នាក់​កន្លះ។​ ចំនួន​អ្នក​ឆ្លង​កូវីដ​នៅ​ជុំ​វិញ​ពិភពលោក​គិត​ត្រឹម​ថ្ងៃ​នេះ​កើន​ដល់​ជាង​១៣​លាន​នាក់​ និង​ស្លាប់​ ៥,៨​សែន​នាក់​៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់