• 2020-07-20 09:20:26
  • ព័ត៌មាន

មន្ទីរកសិកម្ម អប់រំពីវិធានការទប់ស្កាត់ជំងឺឆ្លងសត្វគោ-ក្របី ដល់កសិករ នៅខេត្តត្បូងឃ្មុំ

  • 2020-07-20 09:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីឆ្លើយតបជាបន្ទាន់ ក្នុងការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព នៃការផ្ទុះជំងឺសត្វគោ-ក្របី នៅក្នុងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ថ្នាក់ដឹកនាំ និងមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយលោកប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល និសហការី នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានចុះប្រជុំណែនាំអប់រំពីវិធានការទប់ស្កាត់ជំងឺឆ្លងសត្វគោ-ក្របី ដល់កសិករ អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ ពីជំងឺសត្វគោ-ក្របី នៅក្នុងភូមិឈើទាល១ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានកសិករចូលរួមសរុបចំនួន ៥៧នាក់ ស្រី ៣៩នាក់។

ជាលទ្ធផល រហូតមកទល់ពេលនេះ ក្រុមការងារបានធ្វើឲ្យសម្រេចនូវលទ្ធផល៖

១) ចុះព្យាបាលសត្វគោឈឺចំនួន៣៣ក្បាល នៅតាមភូមិឈើទាល១

២) ចុះព្យាបាលសត្វគោឈឺចំនួន១២ក្បាល នៅតាមភូមិឈើទាលតូច

៣) ចុះចាក់វ៉ាក់សាំងគោ-ក្របី បានចំនួន៤២ក្បាល (គោចំនួន ៣៨ក្បាល និងក្របីចំនួន ០៤ក្បាល)

៤) ចុះបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងសត្វឈឺ

៥) បន្តចុះតាមដានស្ថានភាពសត្វនៅក្នុងភូមិទៀត ក្នុងករណីមានសត្វឈឺក្រុមការងារព្យាបាលភ្លាមៗ

៦)បន្តការចាក់វ៉ាក់សាំងតាមផ្ទះ និងជុំវិញតំបន់ផ្ទុះជំងឺ ហើយបានយកសំណាកលើគោចំនួន ៤ក្បាល ផ្ញើទៅពិនិត្យនៅវិទ្យាស្ថានរាជធានីភ្នំពេញ។

ប្រភព៖ ហ្វេសប៊ុក ឯកឧត្តម វេង សាខុន

មតិយោបល់