• 2020-07-22 00:03:23
  • ព័ត៌មាន

​ដំរី​កម្សត់​មួយ​ក្បាល​ ត្រូវ​យក​ពី​​ប្រទេស​ប៉ាគីស្ថាន​ មក​ជួយ​សង្គ្រោះ​នៅ​កម្ពុជា

  • 2020-07-22 00:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំរី​កម្សត់​មួយ​ក្បាល​ឈ្មោះ​ Kaavan ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​ប៉ាគីស្ថាន​ មក​ជួយ​សង្គ្រោះ​ក្នុង​ដែន​ជំរក​អភិរក្ស​សត្វ​ដំរីនៅ​កម្ពុជា​។

ការ​ជួយ​​សង្គ្រោះ​នេះ​បន្ទាប់​ពី​មនុស្ស​៤​សែន​នាក់​បាន​ធ្វើ​ញត្តិ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សត្វ​ដំរី​ពី​សួន​សត្វ​មួយ​កន្លែង​ក្នុង​រដ្ឋធានី​ប៉ាគីស្ថាន​។​ សួន​សត្វ​​នោះ​ត្រូវ​បាន​ចោទ​ថា​ដាក់​ច្រវាក់ជើង​ គ្មាន​ការ​ផ្ដល់​ចំណី​ និង​មើលថែ Kaavan ត្រឹម​ត្រូវ​បើ​ទោះ​ជា​ដំរី​នេះ​មាន​វ័យ​រហូត​ដល់​ជិត​៤០​ឆ្នាំ​ទៅ​ហើយ​ក្ដី។​​​​​

តុលាការ​បាន​សម្រេច​ឲ្យ​មាន​ការ​ដោះលែង​ដំរី​កម្សត់​ Kaavan ហើយ​កម្ពុជា​នឹង​ក្លាយ​ជា​ផ្ទះ​ថ្មី​របស់​ដំរី​នេះ​ នៅ​ក្នុង​ដែន​អភិរក្ស​សត្វ​ដំរី​ ដែល​មាន​ដំរី​៨០​ក្បាល​ផ្សេង​ទៀត​កំពុង​រស់​នៅ​យ៉ាង​សុខសាន្ត​ជាមួយ​ធម្មជាតិ​៕

ប្រភព៖ RT ប្រែសម្រួល៖ សៀនហួរ

មតិយោបល់