• 2020-07-23 08:26:27
  • ព័ត៌មាន

ទាំងល្អមើល ទាំងមានប្រយោជន៍! តារាស្រីនាំគ្នានិយាយពីរបៀបថែសម្រស់ផ្ទៃមុខ ជាមួយសារ «ស្រឡាញ់ស្បែកមុខពីធម្មជាតិរបស់អ្នក»

  • 2020-07-23 08:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ មានលេចឡើងវីដេអូខ្លីៗ គួរឲ្យចាប់អារម្មណ៍ពីតារាហ្វេសប៊ុកជាច្រើន ក្រើនរំលឹកឲ្យបងប្អូនកុំភ្លេចការពារខ្លួនពីកូវីដ១៩ និងចែករំលែកវិធីសាស្ត្ររក្សាអនាម័យ និងសុខភាពស្បែកមុខ ដើម្បីរក្សាបានសម្រស់ស្រស់ផូរផង់ ខណៈការពាក់ម៉ាសនៅទីប្រជុំជនត្រូវតែបន្តអនុវត្តជាដាច់ខាត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺ វីដេអូទាំងអស់មានភ្ជាប់មកជាមួយនឹងហាសថេក «ស្រឡាញ់ស្បែកមុខពីធម្មជាតិរបស់អ្នក» ឬ #Loveyourbareskin ដែលនេះ គឺជាសារនៃយុទ្ធនាការថ្មីរបស់ផសន៍ ដែលផ្តោតលើការបន្ថែមមន្តស្នេហ៍ឲ្យស្បែកពីកំណើតរបស់អ្នក ឲ្យមានសុខភាពល្អ ស្រស់ស្អាត បែបធម្មជាតិ ស ម៉ដ្ឋភ្លឺរលោងផូរផង់យូរអង្វែង។

ជាក់ស្តែងថ្មីៗនេះ ផសន៍ បានឈានមុនគេលើការដាក់បញ្ចូលវីតាមីន Glutaboost ទៅក្នុងក្រែមលាបមុខ ផនស៍ វ៉ាយប៊ីយូធី Super Cream ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយឲ្យស្បែកមុខភ្លឺ កាត់បន្ថយស្នាមអុជខ្មៅ និងមានសុខភាពល្អបែបធម្មជាតិ (មានប្រសិទ្ធភាពជាង វីតាមីនC ដល់ទៅ ១០ដង)។

ជាមួយរូបមន្តថ្មីកាន់តែប្រសើរជាងមុន ទាំងគ្រីមលាបមុខ និងហ្វូមលាងសម្អាតមុខ វត្តមានរូបរាងថ្មីរបស់ ផសន៍ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអ្នកណាៗ ក៏ចង់ដឹងពីប្រសិទ្ធភាពថ្មីនៃ ផលិតផលដែលឈរជើងរឹងមាំលើទីផ្សារជាយូរឆ្នាំមកហើយនេះដែរ។

តោះ! ឥលូវមកមើលថាតារាល្បីៗទាំងនេះនិយាយអ្វីខ្លះពី ផសន៍ រូបមន្តទាំងថ្មីនេះ ដូចខាងក្រោម ៖

តារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា បានឲ្យដឹងថាខ្លួនបានប្រើប្រាស់ផលិតផលថែរក្សាសម្រស់ ផសន៍នេះ ជាយូរឆ្នាំណាស់មកហើយ មិនថាហ្វូមលាងសម្អាតមុខ ឬ ឡេលាបមុខទេ។ ដូច្នេះ អ្នកនាងពិតជារំភើបសប្បាយរីករាយខ្លាំងពេលដែល ផសន៍បានបញ្ចេញរូបរាងថ្មី ជាមួយរូបមន្តកាន់តែប្រសើរជាងមុន ។

(ដកស្រង់ចេញពីវីដេអូ បង្ហោះលើហ្វេសប៊ុក របស់តារាសម្តែង កញ្ញា ដេត ស្រីនាឌ)

« មានដែលឆ្ងល់អត់ថា ពេលខ្លះនៅតែផ្ទះសោះម៉េចបានមុខកើតអាចម៍រុយហើយស្រអាប់ទៀត? ចង់ដឹងអត់? ចាំនាឌប្រាប់។ គឺមកពីពន្លឺនៃអេក្រង់ទូរស័ព្ទដៃ និងកុំព្យូទ័រ នោះអី។ តោះ!មកមើលវីដេអូអំពីសម្មភាពប្រចាំថ្ងៃ និងការថែរក្សាផ្ទៃមុខរបស់នាឌទាំងអស់គ្នាក្រែមលាបមុខ ផនស៍ វ៉ាយប៊ីយូធី Super Cream ផ្សំពីវីតាមីន Glutaboost មុខសម៉ដ្ឋរលោងបែបធម្មជាតិ ចំពោះតម្លៃវិញ ១កញ្ចប់ 1,500៛ , ក្រឡ 50ក្រាម 24,000៛ » ។ នេះគឺខេបសិនរបស់តារាសម្តែងវ័យក្មេងមុខស្រស់ កញ្ញា ដេតស្រីនាឌ

«នរណាចង់បានស្បែកមុខស្អាតបែបធម្មជាតិខ្លះ? អាចសាកប្រើ POND'S បានចា៎ ធានាថាស្អាតខប់ចឹងហ្មង គុណភាពក៏ល្អ តម្លៃវិញរឹតតែ មិនបាច់និយាយក្រែមលាបមុខ ផនស៍ វ៉ាយប៊ីយូធី Super Cream ផ្សំពីវីតាមីនGluta-Boost មុខសម៉ដ្ឋរលោងបែបធម្មជាតិ ឯតម្លៃ 1កញ្ចប់ 1,500៛ , ក្រឡ 50ក្រាម 24,000៛ »។ នេះជាខេបសិនដកស្រង់ចេញពីតារាហ្វេសប៊ុក Da Lina - ដាលីណា

(ដកស្រង់ចេញពីវីដេអូ បង្ហោះលើហ្វេសប៊ុក របស់តារាហ្វេសប៊ុក Da Lina - ដាលីណា)

«បើទោះស្ថានភាពល្អប្រសើរក៏ដោយ ប៉ុន្តែកុំភ្លេចបន្តនូវអនាម័យជាប្រចាំ ងាយៗដោយគ្រាន់តែរក្សាគម្លាត លាងដៃជាមួយសាប៊ូ រួចលាងមុខជាមួយហ្វូមលាងមុខ ផនស៍ ព្យួរវ៉ាយ ដើម្បីធានាកម្ចាត់មេរោគពីផ្ទៃមុខបានរហូតដល់ 99% ហើយផ្តល់នូវផ្ទៃមុខស្អាត ស ភ្លឺម៉ដ្ឋរលោង នៅចាំអីទៀត?»។ នេះជាការលើកឡើងរបស់ Kamonrath You- យូ កាម៉ុនរ៉ាត់

(ដកស្រង់ចេញពីវីដេអូ បង្ហោះលើហ្វេសប៊ុក របស់តារាហ្វេសប៊ុក Kamonrath You- យូ កាម៉ុនរ៉ាត់)

« រាល់ថ្ងៃស្បែកមុខយើងមានកោសិកាចាស់ងាប់រាប់លាន? មិនថាស្ថិតក្នុងវ័យណាក៏ដោយ ជារៀងរាល់ថ្ងៃផ្ទៃមុខរបស់យើងមានកោសិកាចាស់ងាប់រាន់លានដែលបន្សល់នៅផ្ទៃមុខស្រអាប់ ឥលូវអ្នកអាចទទួលបានដំណោះស្រាយដែលមានប្រសិទ្ធភាពជាមួយ ផនស៍ វ៉ាយប៊ីយូធីថ្មី ដែលមានរូបមន្តបច្ចេកវិទ្យា Micro Exfoliation វីតាមីន B3 និងក្លិនផ្កាកុលាប ដែលអាចកម្ចាត់កោសិកាចាស់ពីផ្ទៃមុខ ជួយឲ្យមុខសភ្លឺម៉ដ្ឋរលោង»។ នេះជាការលើកឡើងរបស់ OMG Girls Dance Crew

(ដកស្រង់ចេញពីវីដេអូ បង្ហោះលើហ្វេសប៊ុក របស់តារា OMG Girls Dance Crew)

«នៅក្រោមពន្លឺអេក្រង់ទូរស័ព្ទដៃ ឬ កុំព្យូទ័រ ៤ថ្ងៃពេញស្មើនឹងការនៅក្រោមកម្តៅ ថ្ងៃ ២០នាទីថែរក្សាមិនការពារផ្ទៃមុខអ្នកបើទោះជាមិនសូវចេញទៅក្រៅក៏ដោយ ហើយត្រូវជ្រើសរើសផលិតផលដែលអាចទុកចិត្តបាននោះគឺ ផនស៍ Super Cream ដែលមានរូបមន្តពីវីតាមីន Gluta Boost មានប្រសិទ្ធភាពជាងវីតាមីន C ដល់ទៅ ១០ដង»។ នេះជាការលើកឡើងរបស់ Chii vitt

(ដកស្រង់ចេញពីវីដេអូ បង្ហោះលើហ្វេសប៊ុក របស់តារាហ្វេសប៊ុក Chii vitt)

ចង់មើលវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ទាំងអស់នេះ សូមចូលទៅហ្វេសប៊ុក Ponds Cambodia

ណារីតា

មតិយោបល់