• 2020-07-23 08:08:58
  • សុខភាព

អ្វីជាជំងឺឈីកគន់ហ្គន់យ៉ា (Chikunngunya) មានប្រភពពីណា និងរោគសញ្ញាអ្វីខ្លះ?

  • 2020-07-23 08:08:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺគ្រុនឈីក (Chikunngunya) គឺជាជំងឺ ដែលបង្កដោយវីរុសឈីក ហើយចម្លងតាមរយៈមូសខ្លាញីខាំ ជាពិសេសនោះគឺខាំនៅពេលថ្ងៃ។ ជំងឺនេះ ត្រូវបានគេរកឃើញដំបូងបំផុតនៅឆ្នាំ ១៩៥៣ នៅទ្វីបអាហ្វ្រិក និងបណ្តាប្រទេសដ៏ទៃទៀត ដែលក្នុងនោះក៏មានប្រទេសកម្ពុជា នៅឆ្នាំ១៩៦១ ផងដែរ។

ជំងឺឈីក មានភាពស្រដៀងទៅនឹងជំងឺគ្រុនឈាម ដោយយើងអាចការពារបានតាមរយៈ ការពារកុំអោយមូសខ្លាំញីខាំ ការកំចាត់វត្ថុដក់ទឹក ដែលជាជម្រកនៃការកកើតសត្វមូស។ ប្រជាជនគួរតែអនុវត្តតាមវិធានការណ៌ដូចខាងក្រោម ដើម្បីការពារជំងឺឈីក ៖

  • បំបាត់ជម្រកមូសខ្លា ការពារកុំអោយមានទឹកដក់ នៅជុំវិញផ្ទះ លុបបុះបាត់ថ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ផើងផ្កា និងប្រើអាបែតដាក់ក្នុងអាងស្តុបទឹក ឬពាង ជារៀងរាល់សប្តាហ៌។
  • ស្លៀកសម្លៀកបំពាក់ជើងវែង ដៃវែង (គួរតែជាសម្លៀកបំពាក់ដែលមានពណ៌ភ្លឺ ចៀសវាង ខ្មៅឬងងឹត)
  • ប្រើថ្នាំ Spary ឬ លាប repellent ដើម្បីការពារមូស (ស្រ្តីមានផ្ទៃពោះក៏ប្រើប្រាស់បានដែរ)
  • គេងក្នុងមុង រាល់យប់ និងថ្ងៃ បើកទ្វារ បង្អួច ដើម្បីមានពន្លឺ និងខ្យល់ចញចូល បានល្អ

ជំងឺឈីក មិនបណ្តាលអោយអ្នកជំងឺបាត់បង់ជីវិតនោះទេ ស្ទើរតែគ្រប់អ្នកជំងឺទាំងអស់ ជាសះស្បើយឡើងវិញ ក្នុងរយៈពេល១សប្តាហ៌ ឬអាចយូររហូតដល់រាប់អាទិត្យក្នុងករណីខ្លះ។ ជាពិសេសជំងឺនេះ អាចធ្វើអោយអ្នកជំងឺមានអាការៈឈឺសន្លាក់ដៃជើងក្នុងរយៈពេលយូរ (ដល់ឆ្នាំ) ហើយអាចបណ្តាលអោយស្លាប់បាត់បង់ជីវិតបាន នៅក្នុងករណីដែលអ្នកជំងឺ មានជំងឺរួមផ្សំដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺរលាកស្រោមខួរក្បាលជាដើម៕

ប្រភព៖ ក្រសួងសុខាភិបាល អត្ថបទ ៖ Art

មតិយោបល់