- 2020-07-23 12:28:16
- ព័ត៌មាន
ក្រសួងចេញលិខិតបកស្រាយពី បុរសអាយុ ២១ឆ្នាំស្លាប់ក្នុងមណ្ឌលចត្តាឡីស័កខេត្តត្បូងឃ្មុំ
- 2020-07-23 12:28:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងចេញលិខិតបកស្រាយពី បុរសអាយុ ២១ឆ្នាំស្លាប់ក្នុងមណ្ឌលចត្តាឡីស័កខេត្តត្បូងឃ្មុំ
ចន្លោះមិនឃើញ
ក្នុងល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នា២០២០ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មាន ដែលបកស្រាយពីករណីបុរសអាយុ ២១ឆ្នាំ ដែលបានទទួលមរណភាពក្នុងមណ្ឌលចត្តាឡីស័កមួយនៅខេត្តត្បូងឃ្មុំ។
ក្រសួងបានរៀបរាប់ថា បុរសរូបនេះជាពលករធ្វើការនៅម៉ាឡេស៊ី ហើយមកកម្ពុជាដោយតាមផ្លូវគោកកាត់ព្រំដែនថៃ ហើយដល់ខ្មែរតាមច្រកប៉ោយប៉ែតនៅថ្ងៃទី១៩ ខែកក្កដា។ ពេលមកខ្មែរវិញ លោកត្រូវបានគេធ្វើតេស្តរកកូវីដ-១៩ ហើយលទ្ធផលគឺអវិជ្ជមាន ហើយគាត់បានអនុញ្ញាតឲ្យនៅដាច់ដោយឡែកនៅមណ្ឌលចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើត។
លុះដល់ថ្ងៃទី២២ ខែកក្កដា ម៉ោង ៧៖៣០យប់ លោកបានទទួលមរណភាព ហើយតាមការសាកសួរពីបងប្រុសលោក បុរស ២១ឆ្នាំរូបឈឺផ្ដាសាយ ២ ទៅ ៣ថ្ងៃមកហើយ។ បងប្រុសរបស់បុរសរូបនោះបានទិញថ្នាំពីក្រៅ ដោយមិនប្រាប់ក្រុមគ្រូពេទ្យ។
បើតាមការវិភាគរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថាលោកមិនមានជំងឺកូវីដ-១៩ទេ តែលោកបានស្លាប់ដោយសារតែខ្យល់គរ គួបផ្សំនឹងការលេបថ្នាំច្រើនមុខពេក៕
ខាងក្រោមនេះជាលិខិតលម្អិតរបស់ក្រសួង៖