• 2020-07-24 02:27:20
  • ព័ត៌មាន

ថៃ​បន្ត​អនុវត្ត​ច្បាប់​គ្រាអាសន្ន​រហូតដល់​ដំណាច់​ខែ​សីហា​

  • 2020-07-24 02:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ​គ្រោង​នឹង​បន្លាយពេល​ នៃ​ការអនុវត្ត​ច្បាប់​គ្រាអាសន្ន​របស់​ខ្លួន​រយៈ​ពេល​មួយ​ខែ​ គឺ​រហូត​ដល់​ដំណាច់​ខែ​សីហា ដោយ​លើក​ហេតុផល​ថា​វា​ជា​ការចាំបាច់​ដើម្បី​គ្រប់គ្រង​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ ឱ្យមាន​​ប្រសិទ្ធភាព នៅពេល​ដែល​ប្រទេស​នេះ​បើក​ព្រំដែន​របស់​ខ្លួន​បន្តិច​ម្តងៗ​ឡើងវិញ​។​

​លោក​ សំ​សាក់ រុង​ស៊ី​តា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២២ ខែកក្កដា​ថា​ «​វា​ចាំបាច់​សម្រាប់​យើង​បើក​ប្រទេស​របស់​យើង​បន្ថែម​ទៀត​ឡើងវិញ​ដើម្បី​ធ្វើឱ្យ​សេដ្ឋ​​កិច្ច​រស់​ឡើង​វិញ។​ មធ្យោបាយ​តែ​មួយគត់ យើង​ត្រូវ​ដោះស្រាយ​ស្ថានភាព​នេះ​ដោយ​អនុវត្ត​ច្បាប់​គ្រាអាសន្ន​នេះ​»​។​

​ថៃ​មិន​មាន​ការឆ្លង​វីរុស​ក្នុងស្រុក​អស់​រយៈពេល​២​ខែ​ប៉ុន្តែ តែ​ចលាចល​នយោបាយ​ទ្រង់ទ្រាយ​តូចៗ​កំពុង​កើនឡើង​។​

​មនុស្ស​ជាង ២ពាន់នាក់​ បាន​ប្រមូលផ្តុំ​តវ៉ា​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​សៅរ៍​ទី​១៨​ខែ​កក្កដា​ដើម្បី​ទាមទារ​ឱ្យ​​រំលាយ​សភា​ និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។​

​គិត​រហូត​ដល់​ពេល​នេះ ប្រទេស​ថៃ​មាន​ករណី​ឆ្លង​វីរុស​សរុប​ចំនួន ​៣ ២៦៩ នាក់​និង​មាន​អ្នកស្លាប់​សរុប​ដោយ​ជំងឺ​នេះ​ចំនួន​ ៥៨​នាក់​៕

ប្រភព៖ រស្មីកម្ពុជា អត្ថបទដៃគូសារព័ត៌មាន

មតិយោបល់