• 2020-07-25 01:00:00
  • សុខភាព

គន្លឹះសំខាន់ពីរយ៉ាង ក្នុងការជ្រើសរើសខោទឹកនោមឲ្យបានត្រឹមត្រូវ

  • 2020-07-25 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុអ្វីបានជាការជ្រាបទឹក និងស្ងួតលឿននៃខោទឹកនោមមានសារៈសំខាន់ណាស់សម្រាប់ទារក? តើវត្ថុធាតុដើមដូចម្តេចដែលមានសុវត្ថិភាព?

គន្លឹះសំខាន់ ២យ៉ាងក្នុងការជ្រើសរើសខោទឹកនោមនោះគឺ ភាពស្ងួត “Quantum Dry” និង “វត្ថុធាតុដើម” ។

គន្លឹះទី១ ភាពស្ងួត “Quantum Dry”

ខោទឹកនោមដែលល្អត្រូវតែជ្រាបទឹកបានល្អ និងស្ងួតឆាប់រហ័ស។

ប្រសិនបើមិនជ្រាបទឹកបានល្អ និងស្ងួតឆាប់រហ័សទេ ស្បែកទារកនឹងមានសភាពសើម ដែលជាដើមហេតុនៃការកកើតបាក់តេរី។ វានឹងបង្កកត្តាកន្ទួលរមាស់ និងអាលាក់ស៊ីដែលមិនមែនជារឿងងាយស្រួលក្នុងការព្យាបាលនោះទេ។ អ្វីដែលល្អគឺការពារស្បែកទារកឲ្យស្ងួតជាមួយ ខោទឹកនោមដែលមានមុខងារភាពស្ងួត “Quantum Dry”។ លើសពីនេះទៅទៀត ខោទឹកនោមដែលសើម ពិតជាបង្កភាពរំខានណាស់អំឡុងពេលដែលទារកគេង។ ទារកគួរតែគេងឲ្យបានលើសពី១២ម៉ោង ដើម្បីការលូតលាស់បានល្អ។ ភាពរំខានដែលមកពីការគ្មានផាសុកភាពអំឡុងពេលគេង ក៏អាចប៉ះពាល់ដល់ការវិវឌ្ឍខួរក្បាល និងការលូតលាស់ផងដែរ។

គន្លឹះទី២ គឺវត្ថុធាតុដើម

ផលិតផលខោទឹកនោមដែលមានគុណភាពអន់ ប្រើប្រាស់វត្ថុធាតុដើមគីមី ដែលអាចនាំឲ្យមានជំងឺសើស្បែកមួយចំនួន ដូចជា កន្ទួល រមាស់ អាឡាក់ហ្សី និងរោលជាដើម។ វត្ថុធាតុដើមចំបងរបស់ខោទឹកនោមគឺ ភាពស្អិត កាវតាមស្រទាប់ និងវត្ថុធាតុដើមសម្រាប់ស្រូបយកជាតិទឹក។ អ្វីដែលកាន់តែធ្ងន់ធ្ងរគឺ កាវគីមី និងវត្ថុធាតុដើមសម្រាប់ស្រូបយកជាតិទឹកដែលមានគុណភាពអន់ អាចនាំឲ្យមានជំងីសរីរាង្គផ្លូវដង្ហើម និងខួរក្បាលមិនដំណើរល្អផងដែរ។ វត្ថុធាតុដើមគួរតែមានការបញ្ជាក់សុវត្ថិភាពត្រឹមត្រូវពីប្រទេសទំនើប និងក្រុមហ៊ុនដែលអាចទុកចិត្តបានតែប៉ុណ្ណោះ។

យោងតាមសម្តីរបស់អ្នករៀបគំរោងត្រួតពិនិត្យគុណភាពរបស់ក្រុមហ៊ុន KOKOFiT លោក Lucas KO បានលើកឡើងថា៖ ***“ពួកយើងគួរតែគិតពីអារម្មណ៍ និងស្ថានភាពរបស់ទារក។ ជាឧទាហរណ៍ ប្រសិនបើមនុស្សធំស្លៀកសម្លៀកបំពាក់ដែលសើម និងសម្លៀកបំពាក់ដែលផលិតពីវត្ថុធាតុដើមគីមី ហប់ពេញមួយថ្ងៃ តើពួកគេអាចគេងលក់ស្រួល ឬធ្វើការងារបានស្រួលដែរឬទេ? ពួកគេច្បាស់ជាត្រូវការផ្លាស់ប្តូរភ្លាមៗ ដោយសារភាពសើម និងគ្មានផាសុកភាព។ ទារកក៏ដូចគ្នាដែរ ព្រោះពួកគេនឹងមានភាពតប់ប្រមល់ ប្រសិនបើពួកគេស្លៀកខោទឹកនោមដែលគ្មានផាសុកភាព។ នេះជាមូលហេតុចម្បងដែល ពួកយើងប្រើប្រាស់បច្ចេកវិទ្យាភាពស្ងួត Quantum Dry និងវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ដែលមានតម្លៃថ្លៃ និងមានការបញ្ជាក់ត្រឹមត្រូវ ហើយផលិតឡើងនៅប្រទេសកូរ៉េ ១០០%៕

មតិយោបល់