• 2020-07-28 13:58:04
  • ព័ត៌មាន

មកដឹងមូលហេតុផ្សេងៗធ្វើឲ្យមុខឡើងរមាស់នៅមិនសុខ ហើយនេះជាដំណោះស្រាយ

  • 2020-07-28 13:58:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីមុនពេលមុខ ឡើងមុន ឬរមាស់ ធ្វើឲ្យនៅមិនសុខចង់តែអេះ ចេះតែគិតថាមកពីត្រូវធូលីដី ឬ កម្តៅថ្ងៃ ។ តែដល់ឥលូវទើបដឹងថា នៅតែក្នុងផ្ទះក៏រមាស់ ឬឡើងក្រហាយមុខដែរ ។ ពិតណាស់ សម្រាប់រដូវក្តៅដូចបច្ចុប្បន្ន ទោះមិនចេញក្រៅផ្ទះ ហាលថ្ងៃក្តី ក៏ផ្ទៃមុខរបស់អ្នកងាយនឹងប្រែជាក្តៅ ក្រហាយ ឬឡើងខ្លាញ់ស្អិត ដោយសារ សម្ពាធបរិយាកាសដែលក្តៅស្អុះស្អាប់។ មួយវិញទៀត បើសិនអ្នកនៅក្នុងម៉ាស៊ីនត្រជាក់យូរម៉ោង ស្បែកក៏ប្រែជាស្ងួតខ្លាំង ដែលបណ្តាលឲ្យរមាស់ផងដែរ។

ក្រៅពីនេះ មានមូលហេតុធំៗមួយចំនួនទៀត ដែលនាំឲ្យមុខ ស្ងួត ឡើងកន្ទួលរមាស់ក្រហម ទោះមិនចេញទៅខាងក្រៅ ដូចជា ៖

១ . មុខប្រុងឡើងមុន ដោយសារការស្ទះរន្ធញើស ៖ ពេលខ្លះការកើតមុនលើផ្ទៃមុខ អាចបណ្ដាលមកពីការរមាស់ និងកេះមុខញឹកញាប់ ដែលជាហេតុធ្វើឲ្យមេរោគដែលនៅជាប់លើដៃតោងដល់ផ្ទៃមុខបាន ។ មួយវិញទៀត មូលហេតុដែលបង្កឲ្យកើតមុន បណ្តាលមកពីវិបត្តិនៃក្រពេញ Sebaceous ដែលកើតឡើងដោយសារធាតុកខ្វក់ ឬមេរោគ ការកើនឡើងនៃអ័រម៉ូនអឺស្រ្តូហ្សែន ឬ បញ្ហាស្ត្រេស ភាពតានតឹង និងកោសិកាស្បែកចាស់ ដែលជាកត្តាបង្កឲ្យស្ទះរន្ធញើស និងគល់រោម។

២. រមាស់តែគ្មានស្នាមកន្ទួលក្រហម ៖ បើគ្មានកន្ទួលក្រហមលើផ្ទៃមុខប៉ុន្តែមានអាការៈរមាស់នោះ អាចជារោគសញ្ញាប្រតិកម្មទៅនឹងអាហារ ឬរបស់ដែលអ្នកបានប៉ះពាល់។ សូម្បីតែខ្វះជាតិដែកក្នុងឈាមក៏អាចបណ្ដាលឲ្យស្បែកស្ងួត និងរមាស់បានដែរ ។

៣. ប្រតិកម្មអាហារ ៖ បើអ្នកញ៉ាំរបស់អ្វីមួយ បង្កឲ្យមានឡើងកន្ទួលរមាស់ មានន័យថាអ្នកកំពុងតែមានបញ្ហាអាឡែហ្ស៊ីអាហារ (Allergy)។ មានមនុស្សមួយចំនួនបានប្រតិកម្មជាមួយប្រភេទអាហារខុសៗគ្នាដូចជា ៖ គ្រឿងសមុទ្រ, សណ្ដែកដី, សាច់គោ -ល- នោះគឺអាស្រ័យទៅលើរូបរាងកាយរបស់មនុស្សម្នាក់ៗ។

៤. ប្រើប្រាស់ផលិតផលថែស្បែកគ្មានម៉ាកត្រឹមត្រូវ (ឡេលាយ) ៖ ផលិតផលដែលដាក់លក់នៅតាមទីផ្សារ ឬតាមអនឡាញមួយចំនួន មិនមានម៉ាកសញ្ញា គឺមិនបានឆ្លងកាត់ការត្រួតពិនិត្យ គុណភាពត្រឹមត្រូវ តាមស្តង់ដាររបស់ក្រសួងសុខាភិបាលនោះទេ ។ ភាគច្រើនជាប្រភេទឡេលាយ មានការធានាត្រឹមមាត់អ្នកលក់ ប្រើទៅឆាប់ឃើញប្រសិទ្ធិភាព តែឆាប់ក៏ខូចស្បែក ឬអាចបណ្ដាលឲ្យស្បែកអ្នកមានបញ្ហារលាកយូរអង្វែង និងកន្ទួលរមាស់ធ្ងន់ធ្ងរក៏មាន ។

៥. រមាស់ដោយសារ កាំរស្មីពណ៌ខៀវចេញពីអេក្រង់ទូរសព្ទ ឬកុំព្យួទ័រ ៖ ការនៅមុខចំនឹងរស្មីពណ៌ខៀវចេញពីអេក្រង់ទូរសព្ទ ឬកុំព្យួទ័រ ច្រើនពេកអាចបណ្ដាលឲ្យស្បែកឡើងខ្លាញ់ ស្អិត ប្រែជាស្រអាប់ ស្ងួត រួចនឹងចាប់ផ្ដើមទៅជារមាស់ ។

ដំណោះស្រាយនោះគឺ ៖ លាងសម្អាតមុខឲ្យបានត្រជាក់ស្បែក ដោយប្រើហ្វូមលាងសម្អាតមុខដែលអាចជ្រាបចូលទៅសម្អាតបានជ្រៅដល់រន្ធញើស ទើបអាចបង្ការការកកស្ទះនៃធូលី កខ្វក់ ឬសារធាតុពុលផ្សេង ដូចជាប្រើ ហ្វូមលាងសម្អាតផ្ទៃមុខ ផនស៍ ព្យួរវ៉ាយ ដែលផ្សំចេញពីកាបូនធ្យូងថ្ម និងតែបៃតងជប៉ុន សក្តិសមបំផុតនារដូវក្ដៅនេះ ។ សារធាតុ​កាបូន​ធ្យូង​ថ្ម អាច​ចូល​ទៅ​សម្អាត​ផ្ទៃ​មុខ កម្ចាត់​មេរោគ​បាន​ស្អាត​ល្អ ឯ​តែ​បៃតង មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ព្យាបាល​ស្បែក​ដែល​រលាក។

គួរប្រើឡេលាបថែបំប៉នស្បែកដែលផ្តល់សំណើមសម្បូរដោយវីតាមីន ដូចជាក្រែមលាបមុខ ផនស៍ វ៉ាយប៊ីយូធី Super Cream ដែលមានវីតាមីន Gluta Boost និងវីតាមីន B3+ អាចជួយផ្តល់សំណើម ចញ្ចឹមស្បែកមុខ ធ្វើឲ្យមុខសម៉ដ្ឋរលោងបែបធម្មជាតិ ។

  • ងូតទឹកជាមួយទឹកក្ដៅឧណ្ណៗ
  • ព្យាយាមកុំយកដៃប៉ះផ្ទៃមុខ ឬ កេះកន្តួលលើស្បែកមុខឲ្យសោះ។
  • បើត្រូវពាក់ម៉ាសការពារមេរោគពេលចេញក្រៅផ្ទះ គួរកុំឲ្យរឹបតឹងពេក។
  • ហើយត្រូវលាបឡេផ្តល់សំណើមនៅត្រង់កន្លែងម៉ាសប៉ះផ្ទៃមុខទើបមិនរមាស់ស្បែក។
  • មិនគួរប្រើផលិតផលណាដែលមានក្លិនក្រអូបខ្លាំងនោះទេ
  • ជៀសវាងបោកគក់សំលៀកបំពាក់ជាមួយសាប៊ូដែលកាត់ខ្លាំង ឬមានសារធាតុគីមីខ្លាំង។
  • ពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែក ក្នុងករណីរមាស់មិនអាចទ្រាំបាន។
  • កាត់បន្ថយកម្រិតស្ត្រេស ឬ ភាពតានតឹងនៅក្នុងខ្លួន
  • ជៀសវាងផ្លាស់ប្ដូរកម្រិតសីតុណ្ហភាពក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ភ្លាម ដែលម្តងត្រជាក់ ម្តងក្រៅ
  • ញឹកញាប់ក៏អាចធ្វើស្បែកអ្នកផ្សាំមិនទាន់នឹងបរិយាកាស នឹងទៅជារមាស់។
  • ផឹកទឹកឲ្យបានច្រើន ដើម្បីឲ្យខ្លួនប្រាណមានជាតិទឹកគ្រប់គ្រាន់ ហើយត្រជាក់ពីខាងក្នុង ៕

អត្ថបទ៖ លីដា

មតិយោបល់