• 2020-07-27 07:37:38
  • សេដ្ឋកិច្ច

AIA នឹងរៀបចំកម្មវិធីសម្រាប់សុខភាព និងសុខមាលភាពតាមប្រព័ន្ធ Online ជាលើកដំបូងក្នុងតំបន់

  • 2020-07-27 07:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី ២៧ ខែកក្កដា​ ឆ្នាំ ២០២០- ថ្ងៃនេះ AIA ដែល​ជាសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ចុះបញ្ជីសាធារណៈ និងឯករាជ្យ​ មាន​វត្តមានទូទាំងអាស៊ីធំជាងគេ បានប្រកាសផ្សាយនូវគម្រោងក្នុងការរៀបចំកម្មវិធីតាមប្រព័ន្ធ Online សម្រាប់សុខភាព និងសុខមាលភាពក្នុងតំបន់លើកដំបូងរបស់ខ្លួនលើទីផ្សារចំនួន១៣ ដោយមានការចូលរួមដោយអ្នកតំណាងសកលរបស់ AIA គឺលោក David Beckham ផងដែរ។

កម្មវិធី AIA Live នឹងត្រូវចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២ ខែសីហា ដែលមានមាតិកាប្លែកៗចំនួន ៣០ ផ្តល់ជូនដើម្បីជួយជម្រុញលើកទឹកចិត្ត និងអប់រំប្រជាជនទូទាំងតំបន់ទៅលើសុខភាព​ និងសុខមាលភាព ដែលនេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ AIA ក្នុងការជួយពួកគាត់ឲ្យរស់នៅប្រកបដោយ សុខភាព​ និងជីវិតកាន់តែប្រសើរ។ ប្រធានបទសំខាន់ៗ រួមមានទាំង សុខមាលភាពផ្លូវចិត្ត ការធ្វើលំហាត់ប្រាណ សកម្មភាពនានា និងការសម្រាកលំហែ អាហាររូបត្ថម្ភ ការលូតលាស់ ក៏ដូចជាតន្ត្រី និងកំប្លែងផងដែរ។

AIA Live ត្រូវបានផ្តួចផ្តើមឡើង ដើម្បីនំាយកប្រជាជនគ្រប់វ័យ និងគ្រប់ទីផ្សារ ចូលរួមចែករំលែកវប្បធម៌ចម្រុះជាមួយគ្នា ហើយក្នុងពេលតែមួយផងដែរក៏អាចបង្កើននូវភាពស្និទ្ធស្នាល ស្របពេលដែលយើងអាចពង្រីកចំណេះដឹងពីសុខភាពនិងសុខមាលភាព តាមរបៀបសប្បាយៗជាច្រើនផងដែរ។

​លោក David Beckham នឹងចូលរួមបើក និងបិទកម្មវិធីនេះ ព្រមទាំងធ្វើការចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនទាក់ទងនឹងការប្រឈម ក៏ដូចជាមេរៀនដែលលោកបានរៀនសូត្រទៅលើរឿងរ៉ាវដែលកើតឡើងក្នុងឆ្នាំ២០២០នេះ។ មេចុងភៅដ៏ល្បីល្បាញ លោក Jeremy Pang នឹងចម្អិនម្ហូបជាច្រើនមុខរួមជាមួយគ្រឿងផ្សំផ្សេងៗគ្នាមកពីទូទាំងអាស៊ី ហើយគ្រូបង្វឹកមកពីក្លិបបាល់ទាត់ Tottenham Hotspur ហៅកាត់ថា Spurs ដែលជាក្លិបបាត់ទាល់ដៃគូរបស់ AIA នឹងផ្តល់ជូនការចូលរួមលើសកម្មភាពបាល់ទាត់ ជាមួយអ្នកចូលរួម ដើម្បីសាកល្បងនូវជំនាញបាល់ទាត់ងាយៗ និងសប្បាយៗ។ ទាំងអស់នេះក៏នឹងមានការចូលរួមពីសំណាក់ បុគ្គលល្បីៗតាមតំបន់ជាង២០នាក់ផ្សេងទៀត ដែលនឹងចូលរួមជាមួយទូតសុច្ឆន្ទៈរបស់ AIA ជាលើកដំបូងបំផុត។

កម្មវិធី AIA Live នឹងត្រូវចាក់ផ្សាយនៅលើទំព័រ YouTube ឈ្មោះថា AIA’s Healthy Living។ តាមរយៈការចុះឈ្មោះចូលរួមកម្មវិធីនេះ អ្នកចូលរួម នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើន ដែលរួមមានការធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡុងដ៍ដើម្បីមើលការប្រកួតរបស់Spurs ឱកាសជួបកីឡាករក្រុមឈុតធំ ឈ្នះបាល់ដែលមានហត្ថលេខា David Beckham ទទួលបានការបង្រៀនធ្វើម្ហូបតាមប្រព័ន្ធ Online ជាមួយ Jeremy Pang និងឈ្នះវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀតផងដែរ ។ AIA ក៏គ្រោងនឹងរៀបចំកម្មវិធីស្រដៀងគ្នានេះដែរនៅ ប្រទេសចិន និងឥណ្ឌានៅដើមខែកញ្ញាដោយមានមាតិកាសមស្របសម្រាប់ទីផ្សារទាំងនោះ។

លោក Stuart A. Spencer ដែល​ជានាយកផ្នែកទីផ្សារនៃ​សម្ព័ន្ធ AIA បាន​មាន​ប្រសាសន៍ថា «នៅក្នុងសម័យកាលកូវីដនេះ យើងមើលឃើញថាផ្នត់គំនិត និងអាកប្បកិរិយាមានការផ្លាស់ប្តូរជាច្រើន ហើយយើងប្តេជ្ញាថានឹងរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់យើង ហើយគាំទ្រពួកគេជាមួយ និងការផ្តល់នូវចំណេះដឹង គន្លឹះជាក់ស្តែងសម្រាប់សុខភាពនិងសុខមាលភាព។ យើងដឹងថាអតិថិជនរបស់យើងប្រើប្រព័ន្ធអ៊ិនធឺណែតច្រើនជាងពេលណាៗទាំងអស់ ហើយយើងកំពុងស្វែងរកវិធីសាស្រ្តថ្មីៗ ដើម្បីលើកទឹកចិត្ត និងរក្សាសកម្មភាពពួកគាត់ អំពីរបៀបរស់នៅប្រកបដោយសុខភាពល្អ និងមិនចាកឆ្ងាយពីគេហដ្ឋានរបស់ពួកគាត់។ ដូច្នេះ យើងមានក្តីរំភើបរីករាយដែលបានបង្កើតកម្មវិធី AIA Live ជាកម្មវិធីដំបូងបង្អស់ ដែលនាំជូនពួកគាត់ចំនួនមួយថ្ងៃ នូវមាតិកាប្រកបដោយឥទ្ធិពល និងជម្រុញទឹកចិត្ត ព្រមទំាងជាមធ្យោបាយដ៏មានអត្ថន័យសម្រាប់យើងក្នុងការប្តេជ្ញាចិត្តជួយដល់ប្រជាជនឲ្យមានសុខភាព​ល្អ និងជីវិតកាន់តែប្រសើរ»

ទូតសុច្ឆន្ទៈសកលរបស់ AIA លោក David Beckham បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាពដែលបានចូលរួមក្នុងកម្មវិធី AIA Live ជាមួយទូតសុច្ឆន្ទៈ AIA ផ្សេងទៀតរបស់ខ្ញុំ ដោយចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់យើងជាមួយប្រជាជននៅទូទាំងតំបន់អាស៊ីអំពីរបៀបរស់នៅប្រកបដោយសុខភាព​ និងជីវិតកាន់តែប្រសើរ។ យើងទាំងអស់គ្នាបានប្រឈមនឹងបញ្ហាដែលមិននឹកស្មានដល់នៅឆ្នាំនេះ និងត្រូវយក​ចិត្តទុកដាក់លើខ្លួនឯង ទាំងផ្លូវចិត្ត និងរាងកាយដែលយើងមិនដែលធ្លាប់គិតថាមានសារៈសំខាន់ពីមុនមក»

លោកបន្តថា៖ «ខ្ញុំមានសំណាងណាស់ដែលបានឃើញការផ្លាស់ប្តូរដែល AIA កំពុងធ្វើនៅតាមទីផ្សារទូរទាំងតំបន់ ដើម្បីជួយដល់អតិថិជន និងសហគមន៍របស់ពួកគេ។ ខ្ញុំសង្ឃឹមថាប្រជាជន នឹងមានអារម្មណ៍ជំរុញក្នុងការកែប្រែ ឲ្យមានការផ្លាស់ប្តូរបន្តិចបន្តួចនៅក្នុងជីវិតរបស់ពួកគេ ដែលអាចជាការផ្លាស់ប្តូរដ៏ធំមួយ ហើយកម្មវិធីពិសេសនេះពិតជានឹងជម្រុញលើកទឹកចិត្តគេបន្ថែមទៀត។

ដើម្បីចុះឈ្មោះចូលរួមកម្មវិធី AIA Live និងស្វែងយល់បន្ថែមសូមចុចតំណរនេះ: [តំណរ]

អំពីសេចក្តីប្រកាសនេះ

AIA បានតែងតាំងលោក David Beckham ជាទូតសុច្ឆន្ទៈសកលរបស់យើងក្នុងឆ្នាំ ២០១៧។ ក្នុងនាមជាកីឡាករល្បីឈ្មោះអន្តរជាតិ និងជាមេគ្រួសារដែលខិតខំប្រឹងប្រែងកន្លងមក David កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ AIA លើកកម្ពស់ និងជម្រុញ ឲ្យសម្រេចបានជោគជ័យលើផ្នែកសុខភាពនិងសុខមាលភាព។ David បានធ្វើទស្សនកិច្ចជាញឹកញាប់ទៅកាន់ទីផ្សារ AIA ដើម្បីជួយជម្រុញសកម្មភាពលើផ្នែកសុខភាព និងជីវិតកាន់តែប្រសើរ ដែលក្នុងនោះគាត់ចូលរួមជាមួយអតិថិជន ភ្នាក់ងារផ្នែកលក់ ដៃគូ និងបុគ្គលិកជាច្រើនរបស់ AIA ផងដែរ ។

AIA បាន​ចាប់ដៃគូជាមួយ​នឹង​ក្លិប Spurs តាំងពី​ឆ្នាំ ២០១៣ ហើយ​ក៏​បាន​ក្លាយ​ជាដៃគូសកលរបស់​ក្លិបនេះ​តែម្តង។ ការ​ចាប់​ដៃគូនិង គ្រូបង្វឹកអន្តរជាតិមានមូលដ្ឋាននៅអាស៊ីនេះ ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​លើក​កំពស់តួនាទី​ដ៏សំខាន់នៃ​កីឡា ក្នុង​ការជួយ​ឲ្យ​ប្រជាជន​ទូទៅរស់នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែប្រសើរ។

AIA បានចាប់ដៃគូជាមួយលោក Jeremy Pang មេចុងភៅល្បីឈ្មោះ និងជាស្ថាបនិកស្នាដៃឈ្នះពានរង្វាន់ School of Wok នៅឆ្នាំ ២០១៩ ដើម្បីនាំយកមកនូវមុខម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ ល្អឥតខ្ចោះសម្រាប់អតិថិជនទំាងអស់។ ដោយផ្តោតលើម្ហូបសុខភាពដែលមានរសជាតិឈ្ងុយឆ្ងាញ់ លោក Jeremy បានរួមបញ្ចូលគ្នានូវការចម្អិនដែលងាយស្រួល ធ្វើតាមរបស់គាត់ ជាមួយនឹងគន្លឹះលើគ្រឿងផ្សំនិងរូបមន្តធ្វើម្ហូប។ Jeremy បានមានវត្តមាននៅក្នុងកម្មវិធីជាច្រើនរបស់ AIA រួមមានការរៀបចំកម្មវិធី Dim Sum Masterclass នៅសាំងហ្គាពួរដែលជាផ្នែកមួយនៃការប្រារព្ធពិធីខួប១០០ឆ្នាំរបស់យើង។ រូបមន្តធ្វើម្ហូបងាយៗរបស់លោក Jeremy បានបង្ហាញពីរូបមន្តសាមញ្ញៗ និងរួបមន្តដែលប្រកបដោយសុខភាព ដែលអាចជួយឲ្យអ្នករស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ៕

ចុងភៅណាក់ ពីកម្ពុជាក៏មានវត្តមានក្នុងកម្មវិធី AIA Live នេះផងដែរដោយគាត់ នឹងនាំយកមកនូវការបង្ហាញពីការចម្អិនអាហារសុខភាពផងដែរ។ អ្នកស្រី រស់ រតនៈជាចុងភៅស្ត្រីខ្មែរមួយរូបដែលមានបេសកកម្ម​​​ អភិរក្សនិងផ្សព្វផ្សាយ ម្ហូបខ្មែរនៅក្នុងប្រទេសនិងលើសកលលោក ហើយក៏បំផុសគំនិតច្នៃប្រឌិតនិងចម្រុះភាភដើម្បីការអភិវឌ្ឍម្ហូបខ្មែរនាពេលអនាគតផងដែរ។

ទំនាក់ទំនង​សារព័ត៌មាន

រស់ ពុទ្ធិនាថ បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ​ អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក ០៧០ ៤៤៩​ ១១១​ / Puthineat.ros@aia.com

អត្ថបទ៖ វិបុត្រ

មតិយោបល់