• 2020-07-29 04:34:49
  • ព័ត៌មាន

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ប្រឈមមុខជាប់ឃុំ១២​ឆ្នាំ​ ពី​បញ្ហា​អំពើ​ពុក​រលួយ

  • 2020-07-29 04:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Najib Razak ត្រូវ​បាន​តុលាការ​នៃ​ប្រទេស​ម៉ាឡេស៊ី​កាត់​ទោស​ឲ្យ​ជាប់​ឃុំ​រយៈ​ពេល​១២​ឆ្នាំ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ពាក់​ព័ន្ធ​នឹង​មូលនិធិ​រដ្ឋ​ឈ្មោះ​ថា​ 1MDB។​

Razak ដែល​ដឹកនាំ​ប្រទេស​ជិត​១០​ឆ្នាំ​ (២០០៩-២០១៨) ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា​បាន​កិបកេង​លុយ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​អំឡុង​ពេល​កាន់​អំណាច​ នៅ​ក្រោម​រូប​ភាព​មូលនិធិ​រដ្ឋ​ឈ្មោះ​ថា​ 1MDB​ ដែល​លោក​បង្កើត​ឡើង​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ប្រទេស។​​​

យ៉ាង​ណា​ក៏​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ដែល​មាន​វ័យ​៦៧​ឆ្នាំ​រូប​នេះ​ បាន​អះអាង​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ ហើយ​ប្ដេជ្ញា​ប្ដឹង​ឧទ្ធរណ៍​ ដើម្បី​ទាត់​ចោល​ការ​សម្រេច​របស់​តុលាការ​ដំបូង​របស់​ម៉ាឡេស៊ី៕ ​

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សៀនហួរ

មតិយោបល់