• 2020-07-29 08:16:33
  • ព័ត៌មាន

វៀតណាម​ផ្អាក​ជើង​ហោះហើរ​ Da Nang ត្រូវ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​បន្ត​បន្ទាប់​

  • 2020-07-29 08:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​វៀតណាម​កំពុង​ភ័យ​ព្រួយ​ពី​រលក​ទី​ពីរ​នៃ​ការ​រីក​រាល​ដាល​មេរោគកូវីដ​១៩​ ឬ​កូរ៉ណា​ ក្រោយ​រក​ឃើញ​ករណី​ផ្ទុះ​ជា​បន្តបន្ទាប់​ផ្ដើម​ចេញ​ពី​ទីក្រុង​ទេសចរណ៍​ Da Nang។

ពលរដ្ឋ​វៀតណាម​ជាច្រើន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង​ Da Nang ក្រោយ​អាជ្ញាធរ​ធ្វើ​តេស្ត​រក​ឃើញ​អ្នក​ឆ្លង​ ដែល​គេ​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ។​ គិត​ត្រឹម​ថ្ងៃ​នេះ​គេ​ធ្វើ​តេស្ត​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​១៥​នាក់​ហើយ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។​

រដ្ឋាភិបាល​បាន​សម្រេច​បិទ​ទីក្រុង​ Da Nang និង​ជើង​ហោះហើរ​ទាំង​ក្នុង​​ និង​ក្រៅ​ស្រុក​ទៅ​កាន់​ទីនោះ​រយៈ​ពេល​១៥​ថ្ងៃ​ ខណៈ​ទីក្រុង​ទាំង​មូល​ក៏​ត្រូវ​បិទ​ការ​ចេញ​ចូល​ដូច​គ្នា​។​ ទីក្រុង​ព្រៃ​នគរ​ (សៃ​ហ្គន)​ និង​ហាណូយ​ត្រូវ​គេ​សង្ស័យ​ថា​អាច​ជា​ទីតាំង​ផ្ទុះ​បន្ទាប់​ដោយ​សារ​​មាន​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​​ច្រើន​​កំពុង​ស្នាក់​នៅ​៕ ​

ប្រភព៖ Vietnam Express ប្រែសម្រួល៖ សៀនហួរ

មតិយោបល់