• 2020-07-30 04:05:09
  • សុខភាព

តើពងមាន់ ផ្តល់ប្រយោជន៍អ្វីខ្លះដល់កូនក្នុងផ្ទៃ?

  • 2020-07-30 04:05:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍នៃពងមាន់ចំពោះកូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?

  • នៅក្នុងពងមាន់មានផ្ទុកប្រូតេអ៊ីនខ្ពស់ជាងគេ ថែមទាំងមានវីតាមីន ព្រមទាំងសារធាតុជាច្រើន ដែលអាចជួយឲ្យកូនលូតលាស់បានយ៉ាងល្អ។ ដូចនេះ អ្នកម្តាយគួរតែពិសារពងមាន់ខ្លះ ដើម្បីសុខភាពកូនក្នុងផ្ទៃ។

  • ក្រោយពេលដែលអ្នកម្តាយបរិភោគពងមាន់រួច នឹងធ្វើឲ្យអ្នកមិនសូវប្រឈមមុខនឹងអាការៈខ្វះឈាមឡើយ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលជួយរាងកាយអ្នកមិនឲ្យខ្វះសារធាតុដែក។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយកើតមានអាការៈខ្វះឈាមនោះឡើយ។ ប៉ុន្តែពងមាន់នេះ អ្នកម្តាយគួរតែចម្អិនឲ្យឆ្អិន ទើបអាចបរិភោគបាន មិនគួរញ៉ាំឆៅទេ ព្រោះអាចនាំមេរោគចូលទៅឲ្យកូនក្នុងផ្ទៃបាន។ ក្នុងមួយថ្ងៃ អ្នកម្តាយមិនគួរពិសារពងមាន់លើសពី២គ្រាប់ទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន និងអ្នក៕

ប្រភព៖ Health.com ប្រែសម្រួលដោយ៖ Tina Taing

មតិយោបល់