• 2020-07-30 09:10:44
  • ព័ត៌មាន

ចង់ឲ្យ​ទ្វារមាស​មាន​សុខភាព​ល្អ គួរព្យាយាម​ញ៉ាំ​អាហារ​ទាំងនេះ

  • 2020-07-30 09:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​របប​អាហារ​ដែល​ត្រឹមត្រូវ​ អាច​ធ្វើឲ្យ​ទ្វារ​មាសមាន​សុខភាព​ល្អ តាមរយៈ​ការបំបាត់​ការបង្ក​រោគ សម្រួល​ដល់​ការ​មិន​មាន​ផា​សុកភាព និង​ប្រឡូកប្រឡាក់​ច្រើន​នៅលើ​គ្រែ​គេង​។ តើ​អ្នក​កំពុងតែ​ឆ្ងល់​ថា តើ​គួ​រញ៉ាំ​អ្វី​ទើប​ល្អ​មែន​ទេ​? សូម​តាមដាន​ដូចខាងក្រោម​នេះ​៖

​អាហារ​ ដែលជួយ​​បំបាត់​ភាព​ស្ងួត​របស់​ទ្វា​រមាស

​មូលហេតុ​ចំបង​បំផុត​ដែល​នាំឲ្យមាន​បញ្ហា​បែប​នេះ​ គឺ​ការថយចុះ​នៃ​អ័រម៉ូន​អេស្រូ​ជែន​ ដោយសារ​រាំងរដូវ បំបៅ​ដោះ​កូន ឬ​សម្រាលកូន​។ ដូច្នេះ ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ធ្វើ​ពី​សណ្តែកសៀង និង​តៅហ៊ូ ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ Isoflavin ដែល​ដូចគ្នា​នឹង​អ័រម៉ូន​អេស្រូ​ជែន​ដែរ ព្រមទាំង​អាច​ផ្តល់​សំណើម​ដល់​ជាលិកា​ស្បែក​ទៀតផង​។

អាហារ​ ដែលជួយ​ឲ្យ​​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​កាន់តែ​ខ្លាំងក្លា​

​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Achieves of Gynaecology and Obstetrics បានឲ្យដឹងថា ស្ត្រី​ដែល​ញ៉ាំ​អាហារ​សម្រន់​ជា​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ ឃើញថា ធ្វើឲ្យ​មុខងារ​ផ្លូវភេទ​របស់​ពួក​គេ​ឡើង​ខ្ពស់ជាង​អ្នក​ដែល​មិន​បាន​ញ៉ាំ​។ ផ្លែ​ប៉ោម​មាន​សារធាតុ Polyphenols ដែល​អាច​បង្កើន​សុខភាព​ដល់​ជាលិកា​ទ្វារមាស និង​កាន់តែ​ឆាប់​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​។

(រូបភាពពី Freepik)

អាហារ ​ដែលជួយ​​​បង្ការ​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​

​ការ​ញ៉ាំ​អាហារ​សម្បូរ​សារធាតុប្រូ​បាយអូ​ទិច ដូចជា ទឹកដោះគោ​យ៉ា​អួ អាច​ជួយ​ថែរក្សា​តុល្យភាព​បាក់តេរី​ល្អៗ​ក្នុង​ទ្វារមាស​បាន​។ រឿង​នេះ​ក៏​ជំរុញ​ដល់​កម្រិត pH ដ៏​ល្អ​មួយ​ក្នុង​ទ្វារមាស​សម្រាប់​បណ្តុះ​បាក់តេរី​ល្អៗ​ប្រកប​ដោយ​សុខភាព​ល្អ​ក្នុង​ទ្វារមាស​ថែម​ទៀត​។

អាហារ​ ដែល​ជួយ​ប្រឆាំង​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​

​សារធាតុ Catechins ក្នុង​តែ​បៃតង​ផ្តល់​នូវ​សារធាតុ​ប្រឆាំង​បាក់តេរី​យ៉ាង​ខ្លាំងក្លា​មួយ​ដែល​អាច​ទប់ស្កាត់​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​បាន​។ សារធាតុ Catechins នឹង​បញ្ចេញ​ចោល​តាមរយៈ​ផ្លូវ​ទឹកនោម ដូច្នេះ វា​នឹង​កាត់បន្ថយ​បាក់តេរី និង​ឱកាស​បង្ក​រោគ​នៅ​តំបន់​នេះ​បាន​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​តែ​បៃតង​ពី ២ ទៅ​៣​ពែង​ក្នុង​មួយថ្ងៃ​។

អាហារ​ ដែល​ជួយ​កាត់បន្ថយ​ការឈឺចាប់​ខ្លាំង​ក្នុង​ពេល​មក​រដូវ​

​ចូរ​ញ៉ាំ​ត្រី​ឲ្យបាន​ច្រើន ​បើសិនជារ​ដូវ​របស់​អ្នក​ ធ្វើ​ឲ្យ​ឈឺពោះ​ខ្លាំង​។ សារធាតុ​អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី​ក្នុងត្រី​នឹង​ដើរតួនាទី​ប្រឆាំងការ​រលាក ដើម្បី​ជួយ​សម្រួល​ដល់​ការ​មិន​មាន​ផា​សុកភាព ដែល​បង្កឡើង​ដោយ​សារធាតុ Prostaglandin៕

ប្រភព៖ Health.com.kh ដោយ៖ វិចិត្រ

មតិយោបល់