• 2020-07-31 06:34:27
  • សេដ្ឋកិច្ច

កាន់តែល្អជាងមុន! App "ABA Mobile" បង្កើនសមត្ថភាពថ្មី ២ទៀតហើយ!

  • 2020-07-31 06:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី ABA Mobile ទទួលបានការបង្កើនសមត្ថភាពដ៏សំខាន់ចំនួន ២ទៀត គឺ​ការដាក់ឲ្យដំណើរការការស្នើសុំបើកកាតប្លាស្ទិក និងការបង្កើនចំនួនទឹកប្រាក់អតិបរមា​សម្រាប់​សេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT។

ជាមួយមុខងារស្នើសុំបើកកាតឥណពន្ធប្លាស្ទិក អ្នកប្រើប្រាស់កម្មវិធី ABA Mobile ឥឡូវនេះអាចឆែកមើលជម្រើសកាត ABA ហើយជ្រើសរើសកាតដែលសមស្របបំផុត និងស្នើសុំបើកកាតនោះ គ្រាន់តែចុចពីរបីប៉ក់នៅក្នុងទូរសព្ទរបស់ពួកគេ ដោយមិនចាំបាច់អញ្ជើញមកកាន់សាខាធនាគារឡើយ។ អតិថិជនអាចជ្រើសរើសស្នើសុំឲ្យប្រគល់​កាតថ្មីរបស់ពួកគេដល់គេហដ្ឋាន ឬការិយាល័យរបស់ពួកគេបាន (សម្រាប់តែនៅរាជធានីភ្នំពេញប៉ុណ្ណោះ) ឬទៅទទួលកាតនៅតាមសាខាដែលនៅជិតអ្នកបំផុត។

កម្មវិធី ABA Mobile បង្កើនសមត្ថភាពថ្មីសម្រាប់ការស្នើសុំបើកកាតប្លាស្ទិក និងចំនួនកំណត់សេវាផ្ទេរក្រៅប្រទេសតាម SWIFT

ខាងក្រោមនេះជារបៀបងាយៗក្នុងការស្នើសុំបើកកាតប្លាស្ទិកថ្មីនៅក្នុងកម្មវិធី ABA Mobile ៖

១. ចុចលើប៊ូតុង កាត នៅលើអេក្រង់កម្មវិធី

២. ចុចប៊ូតុង កាតឥណពន្ធ

៣. ជ្រើសរើស កាត Visa, Mastercard ឬ UPI

៤. ជ្រើសរើស គណនីប្រាក់ដុល្លារ ដែលអ្នកចង់ភ្ជាប់ជាមួយកាត

៥. ជ្រើសរើស ជម្រើសទទួលកាតថ្មី (អ្នកអាចជ្រើសរើសទទួលកាតនៅតាមសាខា ឬប្រគល់ឲ្យអ្នក (សម្រាប់តែនៅរាជធានីភ្នំពេញប៉ុណ្ណោះ))

៦. បញ្ជាក់ការស្នើសុំជាមួយលេខកូដ PIN ៤ ខ្ទង់របស់កម្មវិធី ABA Mobile របស់អ្នក

មុខងារនេះជាការបន្ថែមលើមុខងារដែលមានស្រាប់ក្នុងការបើក កាតនិម្មិត ក្នុងកម្មវិធី ABA Mobile។

សម្រាប់ព័ត៌មានអំពីកាតនិម្មិតនេះ អ្នកអាចចុចនៅទីនេះ

សម្រាប់សម្ថភាពថ្មីមួយទៀត គឺការផ្ញើប្រាក់ចំនួនកាន់តែច្រើនជាងមុនតាម SWIFT នៅក្នុងកម្មវិធី ABA Mobile មុខងារអាប់ឡូតឯកសារគាំទ្រត្រូវបានដាក់បន្ថែម។ ឥឡូវនេះអ្នកប្រើប្រាស់កម្មវិធី ABA Mobile អាចផ្ញើប្រាក់ទៅក្រៅប្រទេសរហូតដល់ ៣ម៉ឺនដុល្លារ ដោយប្រើសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT បន្ទាប់ពីអាប់ឡូតរូបភាព ឬឯកសារស្គែនដែលបង្ហាញពីគោលបំណងនៃការផ្ទេរប្រាក់នោះ (កិច្ចព្រមព្រៀង កិច្ចសន្យា វិក្កយបត្រ និងឯកសារផ្សេងៗ)។ ចំនួនកំណត់ប្រចាំខែនៃសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT តាមទូរស័ព្ទ ឥឡូវនេះក៏ត្រូវបានបង្កើន និងមានចំនួនរហូតដល់ ៦ម៉ឺន​ដុល្លារ។

ដើម្បីផ្ញើប្រាក់ចំនួនលើសពី ១ម៉ឺន​ដុល្លារ តាម SWIFT នៅក្នុងកម្មវិធី ABA Mobile សូមអនុវត្តតាមជំហានទាំងនេះ៖

១. បើកកម្មវិធី ABA Mobile និងចុចលើប៊ូតុង ផ្ទេរប្រាក់

២. ជ្រើសរើស ផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT

៣. ជ្រើសរើស គណនីដែលអ្នកចង់ផ្ទេរចេញ

៤. បំពេញព័ត៌មានលម្អិតរបស់អ្នកទទួល (*) និងចំនួនទឹកប្រាក់ផ្ទេរ

៥. ចុចប៊ូតុង បន្ទាប់ ដើម្បីអាប់ឡូតឯកសារគាំទ្រនានា

(*) ប្រសិនបើអ្នកកំពុងផ្ញើប្រាក់ទៅកាន់គណនីផ្ទាល់ខ្លួនរបស់អ្នកនៅក្រៅប្រទេស មិនចាំបាច់មានឯកសារគាំទ្រសម្រាប់ប្រតិបត្តិការនោះទេ។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT នៅក្នុងកម្មវិធី ABA Mobile សូមចូលទៅកាន់ទំព័រវិបសាយ សេវាផ្ទេរប្រាក់ SWIFT តាមទូរសព្ទរបស់ធនាគារយើងខ្ញុំ ដែលមាននៅទីនេះ

ដើម្បីទទួលបានមុខងារចុងក្រោយបង្អស់ទាំងនេះ សូមអាប់ដេតកម្មវិធី ABA Mobile ពី App Store និង Google Play Store ថ្ងៃនេះ៕

មតិយោបល់